លោក ពូទីន ៖ ការវាយប្រហារ ផ្លូវអាកាស នៅស៊ីរី បង្ហាញពីសមត្ថភាព ប្រយុទ្ធប្រឆាំង នឹងភេរវកម្ម របស់រុស្ស៊ី

មូស្គូ ៖ ការវាយប្រហារ តាមផ្លូវអាកាស ដែលបាន និងកំពុងប្រព្រឹត្តទៅ ដោយរុស្ស៊ីនៅក្នុង ប្រទេសស៊ីរីនោះ វា បានបង្ហាញយ៉ាងច្បាស់លាស់ រួចទៅហើយ អំពីសមត្ថភាព នៅក្នុងការត្រៀមខ្លួនជានិច្ច ដើម្បីកម្ចាត់ចលនារបស់ ក្រុមភេរវករនានា ។ នេះបើតាមការលើកឡើង របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី ២០ ខែតុលា ឆ្នាំ២០១៥ ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ ដោយលើកឡើងនូវសម្តីរបស់លោក ពូទីន ថ្លែងចំពោះ មុខមន្ត្រីយោធាកំពូលៗរបស់ខ្លួនថា “លទ្ធផលនៃប្រតិបត្តិការនានាកន្លងមក បានបញ្ជាក់ច្បាស់ណាស់ អំពីសមត្ថ ភាពរបស់រុស្ស៊ី ដែលត្រៀមជាស្រេច ក្នុងការឆ្លើយតបនឹងពួកភេរវករប្រកបដោយប្រសិទ្ធភាព ឬ មួយក៏ការគម្រាម កំហែងណាក៏ដោយមកលើរុស្ស៊ី” ។

បើយោងតាម ការអះអាងរបស់រុស្ស៊ីនោះ ស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្ននេះ គឺហាក់មានភាពក្តៅ គគុកខ្លាំង ក៏ព្រោះតែពួកភេរវករទាំងឡាយ ជាពិសេស ពួករដ្ឋអ៊ីស្លាម កំពុងតែព្យាយាមពង្រីកឥទ្ធិពល របស់ពួក គេពាសពេញតំបន់ទំាងមូល ហើយបើមិនមានការ ឆ្លើយតបឲ្យបានទាន់ពេលវេលាទេនោះ មជ្ឈិមបូព៌ា នឹងក្លាយ ជាតំបន់អស្ថិរភាពជាមិនខាន ៕

លោក ពូទីន ៖ ការវាយប្រហារ ផ្លូវអាកាស នៅស៊ីរី បង្ហាញពីសមត្ថភាព ប្រយុទ្ធប្រឆាំង នឹងភេរវកម្ម របស់រុស្ស៊ី