ក្មេង​ដែល​ផលិត​នាឡិកា​ច្រឡំ​ថា​គ្រាប់​បែក​ ទីបំផុត​បាន​ជួប​ Barack Obama ហើយ

ក្មេង​ដែល​ផលិត​នាឡិកា​ច្រឡំ​ថា​គ្រាប់​បែក​ ទីបំផុត​បាន​ជួប​ Barack Obama ហើយ

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​​ ប្រធានាធិបតី​អាមេរិក​បាន​អញ្ជើញ​​ក្មេង​ជំទង់​​ Ahmed Mohamed ដែល​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​​​ព្រោះ​យល់​ច្រឡំ​ថា ​នាឡិកា​គេ​ផលិត​គឺ​ជា​គ្រាប់​បែក​ទៅ​ជួប​នៅ​ឯ​សេតវិមាន។ នៅ​ទីបំផុត ​គេ​ក៏​បាន​ជួប​ជា​មួយ​លោក​ប្រធានាធិបតី​ដោយ​ផ្ទាល់​ក្នុង​កម្មវិធី​ Astromony Night​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​​ឯ​សេតវិមាន​កាល​​ពី​យប់​​មិញ​នេះ។

 

ក្មេង​ដែល​ផលិត​នាឡិកា​ច្រឡំ​ថា​គ្រាប់​បែក​ ទីបំផុត​បាន​ជួប​ Barack Obama ហើយ

 

 

ក្នុង​ឱកាស​នោះ​យុវជន​វ័យ​១៤​ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ការ​សំណេះ​សំណាល​ខ្លី​មួយ​​ជា​មួយ​នឹង​លោក​ Barack Obama ខណៈ​ពេល​ដែល​លោក​ប្រធានាធិបតី​ធ្វើ​ដំណើរ​ទៅ​កាន់​វេទិកា​ដើម្បី​ថ្លែង​សន្ទរកថា។ នេះ​បើ​យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​អាមេរិក​ AP។ លោក​ Barack Obama បាន​ថ្លែង​ក្នុង​កម្មវិធី​ថា​ អង្គការ​ណាសា​កំពុង​តែ​បង្កើត​គម្រោង​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​ព្រះ​អង្គារ​​នៅ​អំឡុង​ឆ្នាំ​២០៣០​ខាង​មុខ​នេះ។ នេះ​មាន​ន័យថា យុវជន​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​នា​រាត្រី​នោះ​រួម​ទាំង​ Ahmed Mohamed ​​អាច​នឹង​មាន​ឱកាស​ចូល​រួម​ក្នុង​គម្រោង​ការ​នេះ ​និង​​​អាច​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​ព្រះ​អង្គារ​បាន។

 

ក្មេង​ដែល​ផលិត​នាឡិកា​ច្រឡំ​ថា​គ្រាប់​បែក​ ទីបំផុត​បាន​ជួប​ Barack Obama ហើយ

 

ក្នុង​រាត្រី​នោះ​ Ahmed Mohamed ក៏​បាន​ជួប​ជា​មួយ​នឹង​អវកាសយានិក​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​មួយ​ចំនួន​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​គេ​ក៏​បាន​ស្វែង​យល់​អំពី​គំរូ​ថ្ម​​នៃ​​ភព​ព្រះ​អង្គារ និង​ឋាន​ព្រះចន្ទ​ដែល​បាន​មក​ពី​អង្គការ​ណាសា​ផង​ដែរ។

 

ក្មេង​ដែល​ផលិត​នាឡិកា​ច្រឡំ​ថា​គ្រាប់​បែក​ ទីបំផុត​បាន​ជួប​ Barack Obama ហើយ

 

គួរ​រំលឹក​​ថា ​​បន្ទាប់​ពី​កើត​មាន​ហេតុការណ៍​យល់​ច្រឡំ​នេះ​ឡើង​ Ahmed Mohamed ត្រូវ​បាន​បណ្ដា​បុគ្គល​ល្បី​ៗនិង​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​គាំទ្រ​ដល់​រូប​គេ​ ហើយ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ​ Ahmed Mohamed បាន​​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​មួយ​ចំនួន​ ដែល​ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុន​ Facebook និង​ Google ផង​ដែរ៕​​​​​​​​​​​​​​

 

ចុច​អាន៖ ហេតុ​ផល​៦​យ៉ាង​ អ្នក​គួរ​តែ​ទិញ​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត​ ល្អ​ជាង​​ម៉ាស៊ីន​​សាំង​

 

 

​ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail