បុគ្គលិក​ Google ​ម្នាក់​​សុខ​​ចិត្ត​រស់​នៅ​ក្នុង​ឡាន​ដឹក​ទំនិញ​​ជំនួសផ្ទះ​ជួល​ដើម្បី​សន្សំ​ប្រាក់


បុគ្គលិក​ Google ​ម្នាក់​​សុខ​​ចិត្ត​រស់​នៅ​ក្នុង​ឡាន​ដឹក​ទំនិញ​​ជំនួសផ្ទះ​ជួល​ដើម្បី​សន្សំ​ប្រាក់

បុគ្គលិក​ផ្នែក​​វិស្វកម្ម​ផលិក​កម្មវិធី​​វ័យ​ ២៣ ឆ្នាំ​ម្នាក់​​​របស់​ក្រុមហ៊ុន Google បាន​សម្រេច​ចិត្ត​ស្នាក់​នៅ​ក្នុង​ឡាន​ដឹក​ទំនិញ​​មួយ​គ្រឿង​ដើម្បី​សន្សំ​ប្រាក់​​​​​ជា​ជាង​ការ​​​​ចំណាយ​ទៅ​លើ​ផ្ទះ​ជួល។

 

បុគ្គលិក​ Google ​ម្នាក់​​សុខ​​ចិត្ត​រស់​នៅ​ក្នុង​ឡាន​ដឹក​ទំនិញ​​ជំនួសផ្ទះ​ជួល​ដើម្បី​សន្សំ​ប្រាក់

 

បុគ្គលិក​របស់​ក្រុមហ៊ុន​ Google ម្នាក់​ឈ្មោះ​ថា​​ Brandon ​​​​បានចូល​កម្មសិក្សា​​នៅ​ក្នុង​ក្រុមហ៊ុន Google ​កាល​ពី​រដូវ​ក្ដៅ​មុន​ ហើយ​អំឡុង​ពេល​នោះ​គាត់​ក៏​បាន​ជួល​​ Apartment ​មួយ​កន្លែង​ដោយ​រស់​​​នៅ​ជា​មួយ​នឹង​គ្នា​ចំនួន​ ៤ នាក់។​ ក្នុង​ការ​ស្នាក់​នៅ​នេះ​​​គាត់​ត្រូវ​ចំណាយ​​ប្រាក់​ប្រមាណ​ជា​ ៦៥ ដុល្លារ​ក្នុង​មួយ​យប់ ឬ ប្រមាណ​ជា ២០០០ ដុល្លារ​ក្នុង​មួយ​ខែ។ នេះ​បើ​តាម​របាយការណ៍​របស់​គេហទំព័រ Business Insider។

 

​ដោយ​​ឃើញ​ពី​ការ​ចំណាយ​​ច្រើន​ដែល​មិន​​តុល្យភាព​​នឹង​ប្រាក់​ចំណូល ក៏​ដូច​ជា​​ត្រូវ​ចំណាយ​លើ​ប្រាក់​កម្ចីនិស្សិត​របស់​គាត់​ថែម​ទៀត​នោះ​​ Brandon​ បាន​សម្រេច​ចិត្ត​ចំណាយ​​លុយ​ដែល​បាន​មក​ពី​​​​ប្រាក់​លើក​ទឹក​ចិត្ត​របស់​ក្រុមហ៊ុន​ចំនួន​ ១០០០០ ដុល្លារ​​ ដើម្បី​ទិញ​ឡាន​មួយ​សម្រាប់​​ស្នាក់​នៅ​ក្នុង​​នោះ។ ឡាន​ដែល​គាត់​​កំពុង​ស្នាក់​នៅ​នោះ​ជា​ប្រភេទ​​​ឡាន​ Ford ស៊េរី​ឆ្នាំ ២០០៦ មួយ​គ្រឿង​ដែល​មាន​ទំហំ ១១,៨ ម៉ែត្រការ៉េ ហើយ​​គាត់​បាន​ចត​វា​​​នៅ​កន្លែង​ចត​ឡាន​​របស់​ក្រុមហ៊ុន Google ។

 

បុគ្គលិក​ Google ​ម្នាក់​​សុខ​​ចិត្ត​រស់​នៅ​ក្នុង​ឡាន​ដឹក​ទំនិញ​​ជំនួសផ្ទះ​ជួល​ដើម្បី​សន្សំ​ប្រាក់

 

ជា​រៀង​រាល់​ខែ​ Brandon  ​បាន​សន្សំប្រាក់​ប្រមាណ​ជា ៩០ ភាគរយ​ពី​ការ​ចំណាយ​របស់​គាត់ ព្រោះ​រៀង​រាល់​សប្ដាហ៍​​ Brandon ​បរិភោគ​អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃ​ត្រង់ និង​អាហារ​ពេល​ល្ងាច​នៅ​ក្នុង​​អាហារដ្ឋាន​រួម​របស់​ក្រុមហ៊ុន​ Google ​​និង​ងូត​ទឹក​ជា​រៀង​រាល់​ព្រឹក​នៅ​ក្នុង​កន្លែង​ហាត់​ប្រាណ​របស់​ Google ផង​ដែរ។ រាល់​ការ​ហូប​ចុក​ទាំង​នេះ​គឺ​គាត់​ពុំ​ត្រូវ​ការ​ចំណាយ​​ប្រាក់​​នោះ​ទេ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សូម្បី​តែ​ការ​ចំណាយ​លើ​ទូរសព្ទ​ក៏​ក្រុមហ៊ុន​ជា​អ្នក​ចំណាយ​ដែរ។ តែ​​អ្វី​ដែល​គាត់​ត្រូវ​ចំណាយ​នោះ​​ប្រាក់​ចំនួន​​ ១២១​​ដុល្លារ​ក្នុង​មួយ​ខែ​តែ​ប៉ុណ្ណោះ​ទៅ​​លើ​​សេវា​​ធានា​រ៉ាប់រង​ឡាន​របស់​គាត់។

 

​​​មិន​មាន​អ្វី​ច្រើន​​នោះ​ទេ​នៅ​ក្នុង​បន្ទប់​ក្នុង​ឡាន​របស់​ Brandon ដោយ​ក្នុង​នោះ​មាន​តែ​​ ​គ្រែ​គេង​មួយ​​, ទូរ​ដាក់​ខោរ​អាវ​មួយ, ​កន្លែង​ព្យួរ​ខោរ​អាវ​​, អំពូល​ប្រើ​ថ្ម​មួយ​សម្រាប់​ពេល​យប់ , រូប​តុក្កតា​តូច​ៗ​ដាក់​តាំង​មួយ​ចំនួន​ ។ ចំណែក​ឯ​កុំព្យូទ័រ​​ laptop ​របស់​គាត់​វិញ​គឺ​​សាក​ថ្ម​មក​ពី​កន្លែង​ធ្វើការ​ដូច្នេះ​វា​អាច​ប្រើ​បាន​មួយ​យប់​ពេញ​​ពេល​សាក​ម្ដង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​​ Brandon ​នៅ​ក្នុង​ Blog របស់​គាត់។

 

បុគ្គលិក​ Google ​ម្នាក់​​សុខ​​ចិត្ត​រស់​នៅ​ក្នុង​ឡាន​ដឹក​ទំនិញ​​ជំនួសផ្ទះ​ជួល​ដើម្បី​សន្សំ​ប្រាក់

 

 

​Brandon បាន​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ​របស់​គាត់​ជា​មួយ​នឹង​​ទឹក​​ប្រាក់​កម្ចី​និស្សិត​​ចំនួន ២២ ៤៣៤ ដុល្លារ​ ហើយ​គាត់​​ត្រូវ​​​បង់​​ចំនួន ១៦ ៤៤៩ ដុល្លារ​ក្នុង​រយៈ​ពេល​ ៤ ខែ។ ​វិស្វករ​ផលិតកម្មវិធី​ម្នាក់​នេះ​​​រំពឹង​ទុក​ថា​ គាត់​នឹង​បង់​វា​អស់​នៅ​ ៦ ខែបន្ទាប់។ ដូច្នេះ​​គាត់​ក៏​បាន​បង្កើត​គម្រោង​សម្រាប់​ខ្លួន​មួយ​ឈ្មោះថា​​ “break-even point” ​ដើម្បី​កំណត់​ឲ្យ​ការ​បង់​​ប្រាក់​កម្ចី​និស្សិត​របស់​គាត់​​ឲ្យ​អស់​នៅ​ថ្ងៃ​ទី ២១ ខែ​តុលា​ ឆ្នាំ ២០១៥ នេះ៕

 

 

អាន​បន្ត៖ ច្រឡំ​ដៃ​លុប​​ឯកសារ​​ចោល​​​ សូម្បី​​ពី​ក្នុង​​ធុង​សំរាម​​ អាច​​ទាញ​​មក​​វិញ​​បាន​​តើ!

 

 

ប្រែសម្រួល៖ សំនៀង
ប្រភព៖ boston