២២​ថ្ងៃ នគរបាល​ខេត្តកណ្ដាល បង្ក្រាបបាន​ចំនួន​១៩​ករណី ចាប់ខ្លួន​៣៨​នាក់​

​កណ្តាល: ក្នុង​កិច្ច​ប្រ​ត្តិ​ប​ត្តិ​ការ បង្ក្រាប​ការជួញដូរ​ចែកចាយ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន តាម​បណ្តា​ស្រុក​-​ក្រុង គិត​ចាប់តាំងពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ មាន​រយ​:​ពេល​២២​ថ្ងៃ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កណ្ដាល បាន​ចុះ​ល្បាត ធ្វើការ​ស្រាវជ្រាវ ពួនស្ទាក់ និង​ចាប់ខ្លួន​មុខសញ្ញា ជួញដូរ​ចែកចាយ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន ជា​បន្តបន្ទាប់ បាន​ចំនួន​១៩​ករណី ចាប់​ឃាត់ខ្លួន​បាន​ចំនួន​៣៨​នាក់ (​ស្រី​១​នាក់​)​ក្នុងនោះ ជនជាតិ​វៀតណាម​២​នាក់ ចាប់​តាម​ដីកា​របស់​សាលាដំបូង ៤​ករណី​ជនជាតិខ្មែ​-​ឥស្លាម​១​នាក់ អប់រំ​កិច្ច​ធ្វើ​សន្យា​៤​ករណី មនុស្ស​៦​នាក់​(​ប្រុស​) និង រត់គេច​៤​ករណី​មនុស្ស​៧​នាក់​(​ប្រុស​) ។​

​សមត្ថកិច្ច​នគរបាល បានបញ្ជាក់​បន្ថែមថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​យើង​បាន​ចាប់យក​វត្ថុតាង រួមមាន​រឹបអូស​ថ្នាំញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ៧៦ កញ្ចប់ ស្មើ​១៥,២១​ក្រាម រថយន្ត​១​គ្រឿង ម៉ូតូ​១០​គ្រឿង ទូរស័ព្ទ​១៨​គ្រឿង កង់​៣​គ្រឿង កាំភ្លើង​ស្នប់​១​ដើម ដែកកេះ​១៣ កញ្ចប់​បារី​១ កាំបិត​ចុង​ស្រួច​២ ស្បែកជើង​ពាក់​សម្រាប់ លាក់​ថ្នាំញៀន​ចំនួន​៤​គូរ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​ចែកចាយ និង​ប្រើប្រាស់​មួយចំនួនទៀត ៕V/S