​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ដោយ​ឡានតូច​និង​ម៉ូតូ​បុក​គ្នា នៅ​មង្គល​បូរី​

បន្ទាយមានជ័យ: យុវជន​ម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់ធ្ងរ បាក់​ភ្លៅ ដោយសារ​រថយន្ត​តូច​បុក​ម៉ូតូ កាលពី​ម៉ោង​៨​យប់ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​សាលា​ដែង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

 នគរបាល​ផ្នែក​ចរាចរណ៍ ស្រុក​មង្គល​បូរី បាន​ឲ្ដឹ​ង​ថា​: គ្រោះថ្នាក់​នោះ បង្កដោយ​អ្នកបើកបរ​រថយន្ត ១​គ្រឿង ម៉ាក​តូយ៉ូតា កូរ៉ូឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២M៣៩៤២ បាន​បើក​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា C១២៥ សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដែល​បើកបរ​ដោយ​ឈ្មោះ ពៅ រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​រួម​ដំណើរ​ឈ្មោះ រ៉ា​ន់ សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។ អ្នក​ទាំង​២ រស់នៅ​ភូមិ​នាង​កេ​ត ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​ប៉ូលិស​ឲ្យ​ដឹង​បន្តថា​: រថយន្ត​បាន​បុក​ម៉ូតូ ពេល​បើកបរ​ច្រាសទិស​គ្នា គឺ​បណ្តាល​ឲ្យ​ឈ្មោះ ពៅ រិ​ទ្ធ ជា​អ្នកបើក​បរបាន​ស្លាប់ ទោះជា​បាន​ដឹក​ទៅដល់​មន្ទីរពេទ្យ​ក្តី​។ ចំណែក​ឈ្មោះ រ៉ា​ន់ សីហា ជា​អ្នករួមដំណើរ បាន​របួស​ធ្ងន់ធ្ងរ​បា​ក់​ភ្លៅ​ខាងស្តាំ ។​

 រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ បាន​ត្រូវ​សមត្ថកិច្ច យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​មង្គល​បូរី​៕V/S