លោកតា​ភិរម្យ ប្រាជ្ញ ឈួន ​មិន​ស្លាប់​ដូច​ពាក្យ​ច​ចាម​អារ៉ាម​ទេ​ ​

Sanofi

នៅ​ព្រឹក ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​នេះ លោកតា​ភិរម្យ ប្រាជ្ញ ឈួន បាន​ធ្វេើ​ដំណើ​រ តាម​រ៉ឺម៉ក ម៉ូតូ​(​កង់​បី​)​អញ្ជើញ​ទៅ​ចូលរួម សមាទានសីល នៅ​វត្ត​សម៉​វ​ត្តី ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​ដែលជា​វត្ត នៅក្នុង​ស្រុក​កំ​ណើតរបស់​លោកតា​ពោលគឺ​មិនបាន​ស្លាប់​ដូច​ពាក្យ​ច​ចាម​អារាម​មាត់ចាបមាត់ព្រាប​ដែល​បង្ហោះ​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្មីៗ​នោះទេ ។​

​អាច​ចាត់ទុកថា​ការផ្សាយ​ពី​រឿង​លោកតា​ភិរម្យ ប្រាជ្ញ ឈួន ស្លាប់​កើតឡើង​ជា​លើក​ទី​២​ហើយ ក្នុងនោះ​កាលពី​ឆ្នាំ​២០១៤​មានការ​លេចឮ​និង​ល្បី​ពី​រឿងនេះ​ម្តង​តាមរយៈ​ការ​បង្ហោះ​រូប​លោកតា​កំពុង ចូល​ពេទ្យ​សង្គ្រោះបន្ទាន់​ក្នុងពេលដែល​លោកតា​ធ្លាក់ខ្លួន​ឈឺ​កាលពី​ដំបូង​និង​លើក​នេះ​ទៀត​ក៏​យក​រូប ដដែល​មក​បង្ហោះ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ជាថ្មី​ម្តងទៀត​។​

​តាមពិត លោកតា​ភិរម្យ ប្រាជ្ញ ឈួន​ស្តេច​សិល្បៈ​ចា​ប៉ីដង​វែង​ដ៏​ឆ្នើម​ដែល​បាន​បំរើ​ប្រជាពលរដ្ឋ ខ្មែរ តាំងពី​ទសវត្សរ៍​ឆ្នាំ​៦០​មក​មិនបាន​មរណភាព ទេ​។​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​បាន​ចេញមុខ​បដិសេធ​ព័ត៌មាន​ដែលថា លោកតា ប្រាជ្ញ ឈួន បានទទួល​មរណភាព​នោះ​។ ព័ត៌មាន​ពី​មរណភាព​របស់​សិល្បៈក​រ​ចាប៉ីដងវែង​វ័យ​៧៩​ឆ្នាំ​រូបនេះ ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក បង្ហោះ និង​ចែករំលែក​បន្ត​គ្នា កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​១៩​តុលា​២០១៥​។​

​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ លោក សុះ ម៉ាច បង្ហាញ​ពី​ការមិនសប្បាយចិត្ត នៅពេលដែល លោក​ឃើញ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ចែករំលែក​នូវ​ដំណឹង​នៃ​មរណភាព​របស់លោក ប្រាជ្ញ ឈួន ទាំង​សិល្បករ​ចាប៉ីដងវែង​រូបនេះ​នៅមាន​ជីវិត​។

​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​រូបនេះ បានចាត់ទុក​ការផ្សព្វផ្សាយ​នេះ​ថា ជាការ​ប្រមាថ​ជីវិត​របស់​លោកតា ប្រាជ្ញ ឈួន យ៉ាងធ្ងន់ធ្ងរ ខណៈដែល​គាត់​កំពុងមាន​ជីវិត​រស់នៅ​ឡើយ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​សាធារណជន​មានការ​យល់ច្រឡំ​ចំពោះ​រឿងនេះ​។ លោក ក៏បាន​ស្នើ​ឲ្យ​អ្នក​ផ្សព្វផ្សាយ​ទាំងនោះ បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ជីវិត​របស់​សិល្បករ ជាពិសេស​គឺ​សិល្បករ​ដ៏​ល្បីល្បាញ គឺ​លោកតា​ភិរម្យ ប្រាជ្ញ ឈួន នេះ​តែម្តង​។

កាលពី​ចុងឆ្នាំ​២០១៤ កន្លងទៅ​ព័ត៌មាន​នៃ​មរណភាព​របស់​សិល្បក​រ​ចាប៉ីដងវែង​ដែល​កើត​នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ រូបនេះ ក៏​ធ្លាប់បាន​ផ្សព្វផ្សាយ​ពាសពេញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក ហើយ​ត្រូវបាន​ក្រុមគ្រួសារ និង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ធ្លាប់​បដិសេធ​ភ្លាមៗ ផង ដែរ​៕ ដេវីត​


Related