រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ និង​គួរ​តែ​ស្វែង​យល់​បន្ថែម​ក្រោយ​ពេល Jailbreak iOS 9 រួចរាល់!

បន្ទាប់ពី iOS 9 Jailbreak រួចរាល់មនុស្ស ជាច្រើននាំគ្នា Jailbreak ឧបករណ៍របស់ខ្លួន ព្រោះវាជា ឱកាសមួយ ដែលរង់ចាំយូរ គ្រាន់បើដែរ។ នៅពេលដែល Jailbreak រួចរាល់ភ្លាមៗ មនុស្សមួយចំនួន អាចនឹងគិត ខុសដោយ គ្រាន់តែ Jailbreak បានជោគ ជ័យភ្លាម ចាប់ផ្តើម ស្វែងរក Source និង Tweak ធ្លាប់ប្រើលើ iOS 8 មកតម្លើងភ្លាម ដោយមិនបាន គិតដល់បញ្ហា ដែលកើតឡើង ចំពោះវា ទាល់តែសោះ។

រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ និង​គួរ​តែ​ស្វែង​យល់​បន្ថែម​ក្រោយ​ពេល Jailbreak iOS 9 រួចរាល់!

នៅថ្ងៃនេះ ខេមបូរីផត នឹងបង្ហាញប្រិយមិត្ត ដើម្បីអោយ យល់ពី បញ្ហាមួយចំនួន និង រឿងដែលអ្នក មិនគួរធ្វើ ក្រោយពេល Jailbreak iOS 9 រួចរាល់ ដើម្បីអោយអ្នក កាន់តែ ងាយស្រួល និង ជ្រាបអោយកាន់តែ ច្បាស់នោះ យើងនឹងចែក ជាផ្នែក នីមួយៗ ដូចខាងក្រោម តោះស្វែងយល់ ទាំងអស់គ្នា៖

  • ពុំគួរសាកល្បងតម្លើង​ Tweak តាមការ នឹកឃើញ និង តាមអ្នកដទៃ ប្រាប់ដោយគ្មាន មូលហេតុច្បាស់លាស់ និង ពត៌មាន ផ្លូវការ

ប្រព័ន្ធប្រតិបត្តិការរវាង iOS 9 និង iOS 8 គឺវាខុសគ្នា ច្រើនមែនទែន ដូច្នេះខណៈ ពេលនេះ អ្នកមិន អាចតម្លើង Tweak ដែលធ្លាប់ដំណើរ ការលើ iOS 8 មកដាក់ iOS 9 បានឡើយ តែនៅពេល បច្ចុប្បន្ននេះ ចាប់ផ្តើម មានការ Update កំណែទម្រង់ថ្មី និង ចេញ Tweak ថ្មីៗជាច្រើន សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS 9។

ខេមបូ សូមណែនាំ ដល់ប្រិយមិត្ត ពុំគួរ សាកល្បងតម្លើង Tweak ដែលអ្នកធ្លាប់ ប្រើប្រាស់លើ iOS 8 ដាក់ iOS 9 ទេ វានឹងនាំ អោយមាន បញ្ហាផ្សេងៗ ពិបាកក្នុងការ Restore ឡើងវិញ ហើយ Tweak ខ្លះទៀត វាចេញ សម្រាប់ iOS 9 ដែរ តែវាមិន ច្បាស់ការ បានន័យថា អ្នកគួរតែ ព្យាយាម ស្វែងរក និង សួរទៅកាន់ អ្នកដែលដឹង ច្បាស់ពីវា ជាមុនសិន ប្រសិនបើវា ប្រាកដជា មិនអីមែន អ្នកអាចសាក តម្លើងវា បាន។

  • កម្មវិធីមិនចេញមកពី App Store ជាលក្ខណៈ តម្លើងដោយ Profile ឬ មិនច្បាស់ការ

ក្រោយពេលដែល Jailbreak រួចរាល់ប្រាកដ ជាមានប្រិយមិត្ត ជាច្រើន ចង់បានកម្មវិធី ដែលគិតថា មានប្រយោជន៍ ដល់ខ្លួន និង ឥតគិតថ្លៃ តែ ខេមបូ សូមណែនាំ ដល់ប្រិយមិត្ត ដែលចង់បាន កម្មវិធីដោយ ឥតគិតថ្លៃ ទាំងនោះគួរ តែសាកល្បង ជាមួយនឹង ទីផ្សារដែលអាច ទាញយក កម្មវិធីដោយ ឥតគិតថ្លៃ ដែលធ្លាប់ មានគេ ប្រើប្រាស់ច្រើន និង កម្មវិធីដែល ផ្លូវការ ឬ សាកសួរគេ ជាមុនសិន ប្រសិនបើវា មិនធ្លាប់ មានបញ្ហា ពីមុនមក អ្នកអាច សាកល្បងបាន។

  • មិនគួរបន្ថែម Source ផ្តេសផ្តាស់

អ្នកដឹងទេថា ការបន្ថែម Source ផ្តេសផ្តាស់ អ្នកនឹង ប្រឈមមុខ បញ្ហាច្រើន ព្រោះក្នុង Source ដែលមានប្រភព មិនច្បាស់លាស់ នីមួយៗ មាន Tweak មិនច្បាស់ការ ច្រើនណាស់ ដែលម្ចាស់ Source ចង់អោយអ្នក ធ្វើការតម្លើង តែអ្នកភ្លេច គិតថា Source ទាំងនោះ វាកំពុងតែ មានបញ្ហា។ ប្រសិនបើ ប្រព័ន្ធសុវត្ថិភាពមិន រឹងមាំ រួមទាំង Tweak ដែលចេះតែ Upload ចូល បង្ខំអោយអ្នក តម្លើងផ្តេសផ្តាស់ ទៀតនោះ ឧបករណ៍របស់អ្នក នឹងត្រូវបាន គេតាមដាន ឬ គេអាចលួច យកទិន្នន័យ ផ្សេងៗ បានយ៉ាង ងាយស្រួល។ អ្នកគួរតែ បន្ថែម Source ណាដែលគិត ថាមាន ប្រយោជន៍ និង ជាផ្លូវការ ឬ គិតថា ចាំបាច់ សម្រាប់ Source ផ្សេងៗ គួរតែសួរ យោបល់ពីអ្នក ដែលធ្លាប់ ប្រើប្រាស់វា ជាមុនសិន ទើបជា ការប្រសើរ។

  • ពុំគួរ Reset ក្នុង Settings ផ្តេសផ្តាស់ (ក្នុងករណី មិនចាំបាច់)

ក្នុងករណីមិនចាំបាច់មួយចំនួន អ្នកមិនគួរ Reset ផ្តេសផ្តាស់ តាមដែលខ្លួន ចង់បានឡើយ ព្រោះក្រោយពេល Jailbreak រួចរាល់ វាអាចមាន បញ្ហាជាច្រើន ដូចជាបាត់ Cydia ជាដើម ដូច្នេះប្រសិន បើវាជាករណី ចាំបាច់ ឬ អ្នកគិតថា អស់វិធី ដោះស្រាយ បញ្ហាដែលកំពុង តែជួបអ្នកអាច សាកល្បង Reset វាបាន។

វានៅមានចំនុចជាច្រើនទៀតដែលអ្នកមិនគួរធ្វើ តែ ខេមបូ គិតថា ចំនុចខាងលើ នេះគឺវា គ្រប់គ្រាន់ហើយសម្រាប់ ប្រិយមិត្ត ប្រសិនបើអ្នក អនុវត្តន៍វាបាន ត្រឹមត្រូវ ឧបករណ៍របស់អ្នក មិនជួបបញ្ហា ផ្សេងៗដែលពិបាក ដោះស្រាយឡើយ។ សូមអរគុណ សម្រាប់ការ គាំទ្រ ក្រុមការងារ ខេមបូរីផត ទាំងពីដើម មក ប្រសិនបើអ្នក មានចម្ងល់ ឬ មតិយោបល់ ផ្សេងៗ អ្នកអាច ធ្វើការ Comment នៅខាងក្រោម នេះបាន!!!

  • ដោយ: Meng
  • 11:44 AM, 21 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ