ប្រដាល់​សេរី​ថ្នាក់​ជាតិ​​​ឆ្នាំ​នេះ​ទម្ងន់ ៦៣,៥ គីឡូក្រាម​គ្មាន​ដៃគូ​សម្រាប់ ​ឡៅ ចន្រ្ទា


ប្រដាល់​សេរី​ថ្នាក់​ជាតិ​​​ឆ្នាំ​នេះ​ទម្ងន់ ៦៣,៥ គីឡូក្រាម​គ្មាន​ដៃគូ​សម្រាប់ ​ឡៅ ចន្រ្ទា

ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ ចន្រ្ទា ​គិត​ថា​​​​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥ ​​គីឡូក្រាម​​​គ្មាន​គូ​​​ប្រជែង​ ដើម្បី​ដណ្ដើម​ជើង​​ឯក​ពី​គេ​ឡើយ សម្រាប់​ការ​ប្រកួត​ប្រដាល់​​សេរី​​ថ្នាក់​ជាតិ​​​ដែល​បាន​រៀប​ចំ​តាំង​ ពី​ថ្ងៃ​ទី១៩ ហើយ​គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ២០១៥ ​ខាង​មុខ​នេះ​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ។

 

ប្រដាល់​សេរី​ថ្នាក់​ជាតិ​​​ឆ្នាំ​នេះ​ទម្ងន់ ៦៣,៥ គីឡូក្រាម​គ្មាន​ដៃគូ​សម្រាប់ ​ឡៅ ចន្រ្ទា

កីឡាករ ឡៅ ចន្ទ្រា

 

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ ឡៅ ចន្ទ្រា បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រភេទ​ទម្ងន់​ដែល​គេ​ចូល​រួម​ប្រកួត​នេះ​គ្មាន​​កីឡាករ​រូប​ណា​ដែល​ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​ក្នុង​ការ​ប្រកួត​ប្រជែង​យក​​ជើង​ឯក​​ឡើយ។ ​កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ​ប្អូន​ប្រុស​របស់​ ឡៅ​ ស៊ីណាត រូប​នេះ​ក៏​បាន​ចូល​ប្រកួត​ប្រដាល់​សេរី​ជើង​​ឯក​ថ្នាក់​ជាតិ​នេះ​ដែរ ដោយ​ទទួល​លេខ ១ ​ទៀត​ផង។

​ចង់​ដឹង​ថា ឡៅ​ ចន្រ្ទា និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម​​៖​

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​