កីឡាករ Porto ក្លាយ​ជា​ប្រធាន​ក្រុម​ក្មេង​​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ Champions League

កីឡាករ Porto ក្លាយ​ជា​ប្រធាន​ក្រុម​ក្មេង​​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ Champions League

ខ្សែបម្រើ​ក្រុម Porto កីឡាករ Ruben Neves បាន​ក្លាយ​ជា​ប្រធាន​ក្រុម​​ក្មេង​ជាងគេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ UEFA Champions League ក្រោយ ដឹក​នាំ​ក្រុម​ប្រកួត​ទល់​នឹង Maccabi Tel-Aviv ក្នុង​ពូល G យប់មិញ។

 

កីឡាករ Porto ក្លាយ​ជា​ប្រធាន​ក្រុម​ក្មេង​​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ Champions League

Ruben Neves (ឆ្វេង) ក្លាយជា​ប្រធានក្រុម​ត្រឹម​អាយុ​១៨ឆ្នាំ

 

ការ​ដឹក​នាំ​ក្រុម​ទាំង​វ័យ​ក្មេង​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ខាង​លើ​ បាន​បំបែក​កំណត់​ត្រា​ចាស់ របស់ Rafael van der Vaart ដែល​ពាក់​ស្លាក​ដៃ​ប្រធាន​ក្រុម​ដឹកនាំ Ajax លេង​ទល់ AC Milan កាលពីឆ្នាំ២០០៣ ក្នុង​វ័យ ២០ឆ្នាំ ​និង២១៧ថ្ងៃ។

 

Neves ដែល​មាន​អាយុ​ទើប​តែ ១៨ឆ្នាំ និង២២១ថ្ងៃ​ បាន​អភិវឌ្ឍ​ខ្លួន​ជាប់​ក្នុង​ជម្រើស​ឈុត​ធំ របស់ក្រុមPorto ជា​ប្រចាំ ​បន្ទាប់​ពីរូប​គេ​ហ្វឹកហាត់​ចប់​ជាមួយ​ថ្នាល​យុវជន​របស់​ក្លិប​កាល​ពី​រដូវកាល​មុន។

 

នៅ​ក្នុង​ការ​ប្រកួត​យប់​មិញ Porto បាន​យក​ឈ្នះ Maccabi ២-០ ក្រោម​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Aboubakar និង Yacine Brahimi។ លទ្ធផល​នេះ​ធ្វើ​ឲ្យ FC Porto ហក់​ទៅ​កំពូល​តារាង ពូល G ដែល​មាន​៧ពិន្ទុ ក្រោយ​លេង​បាន ៣ប្រកួត៕

 

កីឡាករ Porto ក្លាយ​ជា​ប្រធាន​ក្រុម​ក្មេង​​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ Champions League

 

ចុចអាន៖ Casillas បំបែក​កំណត់​ត្រា Clean sheet របស់ Van der Sar យប់​មិញ

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ uefa