កាកបាទក្រហម ខណ្ឌច្បារអំពៅ ផ្តល់អំណោយ ជូនគ្រួសារភ្លើងឆេះផ្ទះ នៅសង្កាត់ ច្បារអំពៅទី២ និងសង្កាត់ ក្បាលកោះ

ភ្នំពេញ ៖ អំណោយជាថវិកា និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារ:ប្រើប្រាស់ ក្នុងផ្ទះជាច្រើនទៀត ត្រូវបាន លោកស្រី ឯក យ៉ានី អភិបាលរង ខណ្ឌច្បារអំពៅ និងលោក ញ្ញាណ ចាន់សោភា នាយករងរដ្ឋបាល តំណាង លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ និងជាប្រធាន អនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០១៥ នេះ បាននាំយក ទៅផ្តល់ជូនដល់ពលរដ្ឋ ៣គ្រួសារ នៅភូមិដើមស្លែង សង្កាត់ច្បារ អំពៅទី២ ដែលរងគ្រោះ ដោយអគ្គិភ័យបំផ្លាញផ្ទះ របស់ពួកគាត់ កាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី២០ ខែតុលានេះ ។

លោក ខៀវ សំអាត មន្ត្រីកាកបាទក្រហមខណ្ឌ បានឲ្យដឹងថា អំណោយ ដែលក្រុមការងារកាកបាទ ក្រហម ខណ្ឌ នាំមកផ្តល់ជូនពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យ នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ កាលពីរាត្រីនេះ ដោយក្នុង មួយគ្រួសារ ទទួលបាននូវការឧបត្ថម្ភ ថវិកា ៥ម៉ឺនរៀល រួមទាំងឧបត្ថម្ភនូវគ្រឿង ឧបភោគ បរិភោគ រួមមាន : អង្ករ ៥០គីឡូក្រាម, តង់១, មុង១, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, រួមទាំងសម្ភារ:ប្រើប្រាស់ ក្នុងផ្ទះបាយជាច្រើនមុខ ទៀត ។

ដោយឡែក កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ លោកញ្ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលា ខណ្ឌ តំណាងអភិបាលខណ្ឌ ក៏បាននាំយកអំណោយអនុសាខាកាកបាទក្រហមខណ្ឌ ទៅផ្តល់ជូនដល់គ្រួសារ រងគ្រោះ ដោយអគ្គិភ័យ កាលវេលាថ្ងៃត្រង់ ទី២០ ខែតុលា នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ មួយគ្រួសារ ផងដែរ ។ អំណោយដែលនាំទៅផ្តល់ជូននោះ លោក ញ្ញាណ ចាន់សោភា បានឲ្យដឹងថា ថវិកា ១០ម៉ឺនរៀល រួម ទាំងឧបត្ថម្ភនូវគ្រឿង ឧបភោគ បរិភោគ រួមមាន : អង្ករ ៥០គីឡូក្រាម, តង់១, មុង១, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១ យួរ រួមទាំងសម្ភារ:ប្រើប្រាស់ ក្នុងផ្ទះបាយជាច្រើនមុខទៀត ។

ជាមួយគ្នានេះ លោកស្រី ឯក យ៉ានី ក្នុងនាម គណ:អភិបាលខណ្ឌ និងក្នុងនាមក្រុមប្រឹក្សាខណ្ឌ បានអំពានាវដល់ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះភ្លើងចង្រ្កាន ទាន ធូប និងប្រព័ន្ឋភ្លើង អគ្គិសនី ព្រោះវានឹងងាយកើត ឡើងនូវគ្រោះអគ្គិភ័យ ដែលវានឹងបំផ្លិចបំផ្លាញផ្ទះ សម្បែងខ្ទេចខ្ទីអស់ ដូចពាក្យចាស់លោកពោលថា ស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ ។

ក្នុងនោះដែរ ប្រជាពលរដ្ឋរងគ្រោះទាំង ៣គ្រួសារ បានថ្លែងអំណរគុណ ដល់អនុសាខាកាកបាទក្រហម ខណ្ឌ និង អាជ្ញាធរមូលដ្ឋាន ពិសេស លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ ដែលបាននាំយក អំណោយកាកបាទក្រហម ជួយ ឧបត្ថម្ភបានទាន់ពេលវេលា ។ ជាទូទៅនៅពេល ដែលប្រជាពលរដ្ឋក្នុងមូល ដ្ឋានខណ្ឌមាន ជួបហេតុការណ៍ អាសន្នផ្សេងៗអនុសាខាកាកបាទក្រហមខណ្ឌ បានយកចិត្តទុកដាក់កៀងគរ សប្បុរសជននានា នាំយកអំណោយ ជួយឧបត្ថម្ភប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាន់ពេលវេលា ស្របតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ក្នុងការគិតគូរសុខទុក្ខ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕