រកឃើញ វៀតណាម ២៣នាក់ គ្មានទិដ្ឋាការ ប្រឈមការ ដេញចេញ

កំពង់ស្ពឺ ៖ជនជាតិវៀតណាម ២៣នាក់ ថ្មីទៀត និងឲ្យត្រឡប់ ទៅប្រទេស ដើមវិញបន្ទាប់ពី បានរកឃើញថា មិនមានលិខិត ឬទិដ្ឋាការត្រឹមត្រូវ ស្របច្បាប់សម្រាប់ស្នាក់នៅ ។

ដោយអនុវត្តន៍បញ្ជា នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥ ការិយាល័យអន្តោ ប្រវេសន៍កំពង់ស្ពឺ ដឹកនាំដោយលោកឧត្តសេនីយ៏ត្រី សម សាមួន ស្នងរងទទួលបន្ទុកសហការអធិការ ដ្ឋាននគរបាល ស្រុកភ្នំស្រួច ចុះឃាត់កម្មករវៀតណាម ចំនួន២ក្រុម មានមនុស្ស២៣នាក់ ស្រី៣នាក់ដែលលួច ស្នាក់គ្មានលិខិត ស្នាមត្រឹមត្រូវ ។

លោកឧត្តមសេនីយ៏ត្រី សម សាមួន បានឲ្យដឹងថា ក្នុងចំណោមមនុស្សប្រុសស្រី២៣នាក់ មានក្មេងប្រុសម្នាក់ ដែលបានរកឃើញ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីបទ គ្មានទិដ្ឋាការការងារ (ប្រថាប់ត្រាចេញ ចូលច្រកព្រំដែនលើpassport )ប៉ុន្តែប្រកបរបរយកកំរ៉ៃ។

តាមចម្លើយរបស់ កម្មករវៀតណាមទាំង23នាក់ខាងលើនេះថា ចូលប្រទេសកម្ពុជាតាមច្រកភ្នំដិនខេត្តតាកែវ ហើយមកធ្វើកម្មករប្រមូលផលចំការ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានចែកចេញជា ពីក្រុមគឺ ក្រុមទី1,មានចំនួន 8នាក់ស្រី3នាក់(ក្មេងប្រុសម្នាក់)

ក្រុមទី២,មានចំនួន ១៥នាក់ ប្រុស ទាំងអស់ ។ លោកស្នងការរងបានបញ្ជាក់ថា ជនជាតិវៀតណាម ទាំង២៣នាក់និង ត្រូវធ្វើកិច្ចសន្យាអោយត្រឡប់ទៅ ប្រទេសដើមវិញ  និងអនុញ្ញតិឲ្យមកធ្វើការ នៅកម្ពុជាវិញ បានតែត្រូវអោយមាន ទិដ្ឋាការការងារ បណ្ណ័ការងារអោយបានត្រឹមត្រូវ ។

សូមបញ្ជាក់ថា តាមច្បាប់ ការចេញចូលប្រថាប់ត្រាច្រកព្រំដែន គឺសំរាប់អ្នកទេសចរណ៍ ដែលចូលមកស្នាក់នៅ រយ:ពេលមិនលើសពី៣០ថ្ងៃ  មិនអាចប្រកបរបរយកកំរ៉ៃបានទេ ប៉ុន្តែបើចង់ប្រកបរបរយកកំរ៉ៃ លុះណា តែមានទិដ្ឋាការ E និង បណ្ណ័ការងារដែលចេញដោយរដ្ឋមន្រ្តីក្រសួងការងារ ទើបអាចស្នាក់នៅបរទេស ឬប្រទេសកម្ពុជាបានបន្តទៀត ៕

រកឃើញ វៀតណាម ២៣នាក់ គ្មានទិដ្ឋាការ ប្រឈមការ ដេញចេញ

រកឃើញ វៀតណាម ២៣នាក់ គ្មានទិដ្ឋាការ ប្រឈមការ ដេញចេញ

រកឃើញ វៀតណាម ២៣នាក់ គ្មានទិដ្ឋាការ ប្រឈមការ ដេញចេញ