កុំ​ឲ្យ​ស្ទះ​ចរាចរណ៍​​ស្អែក​ក្នុង​ថ្ងៃ​សម្ពោធ​ស្ពាន​ជ្រោយ​ចង្វារ​ទី​២ ចៀស​វាង​កំណាត់​ផ្លូវ​ទាំង​នេះ


កុំ​ឲ្យ​ស្ទះ​ចរាចរណ៍​​ស្អែក​ក្នុង​ថ្ងៃ​សម្ពោធ​ស្ពាន​ជ្រោយ​ចង្វារ​ទី​២ ចៀស​វាង​កំណាត់​ផ្លូវ​ទាំង​នេះ

ដើម្បី​ចៀស​វាង​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​ថ្ងៃ​សម្ពោធ​ជា​ផ្លូវ​ការ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន(ស្ពាន​ជ្រោយ​ចង្វារ​ទី​២) និង​សួន​ច្បារ​រង្វង់​មូល​ជ្រោយ​ចង្វារ​ត្រើយ​ខាង​លិច-ត្រើយ​ខាង​កើត នៅ​ថ្ងៃ​ស្អែក​នេះ សាលា​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការ​បញ្ចៀស​ចរាចរណ៍​ជា​បណ្ដោះ​អាសន្ន​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

 

 

កុំ​ឲ្យ​ស្ទះ​ចរាចរណ៍​​ស្អែក​ក្នុង​ថ្ងៃ​សម្ពោធ​ស្ពាន​ជ្រោយ​ចង្វារ​ទី​២ ចៀស​វាង​កំណាត់​ផ្លូវ​ទាំង​នេះ

 

 
​- ផ្លូវ​ជាតិ​លេខ​៦ ត្រូវ​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​តាម​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់ ឡើង​មក​ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​ទំនប់​កប់​ស្រូវ វិថី​ហា​ណូយ។

 

​- ចរាចរណ៍​ពី​ទិស​ខាង​លិច​ទៅ​កើត​ឆ្លង​ស្ពាន​ជ្រោយ​ចង្វារ ត្រូវ​បង្វែរ​ទិស​តាម​ផ្លូវ​ជាតិ​លេខ​៥ ឡើង​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់។ (ការ​ឆ្លង​ស្ពាន​នេះ​មិន​បង់​ប្រាក់​ឡើយ)

 

– ក្នុង​ករណី​ស្ទះ​​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៥ ចរាចរណ៍​ពី​ទិស​ខាង​ជើង​ចូល​រាជ​ធានី​ត្រូវ​បង្វែរ​ទិស​តាម​ផ្លូវ​​ទំនប់​កប់​ស្រូវ វិថី​ហា​ណូយ​វិញ។

 

– សម្រាប់​ការ​ចរាចរណ៍​លើ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន(ស្ពាន​ជ្រោយ​ចង្វារ​ទី​២) និង​ស្ពាន​មិត្ត​ភាព​កម្ពុជា-ជប៉ុន( ស្ពាន​ជ្រោយ​ចង្វារ) ផ្អាក​បណ្តោះ​អាសន្ន​ចាប់​ពី​ម៉ោង​៤​ព្រឹក-១២ ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​ស្អែក។
អាស្រ័យ​ហេតុ​នេះ ដើម្បី​បញ្ចៀស​នូវ​ការ​ស្ទះ​ចរាចរណ៍ ក៏​ដូច​ជា​ដើម្បី​សណ្ដាប់ធ្នាប់​ក្នុង​ពេល​សម្ពោធ​ស្ពាន​នៅ​ថ្ងៃ​ស្អែក សូម​បង្វែរ​​ចរាចរណ៍​តាម​ទិស​ដៅ​ខាង​លើ តាម​កា​រគួរ៕

 

 

 

អត្ថបទ៖ លឹម សុនា