Rooney៖ ​ខ្ញុំ​ចង់​ឈ្នះ​ Champions League ម្ដង​ទៀត!

Rooney៖ ​ខ្ញុំ​ចង់​ឈ្នះ​ Champions League ម្ដង​ទៀត!

Wayne Rooney ​បាន​និយាយ​ថា ​ពេល​នឹក​ឃើញ​យប់​លើក​ពាន​ UEFA Champions League ជាមួយ​ក្រុម​ Manchester United នៅ​ទីក្រុង​ Moscow កាល​ឆ្នាំ​២០០៨ ធ្វើ​ឲ្យ​ខ្លួន​​​ចង់​លើក​​ពាន​លីក​កំពូល​អឺរ៉ុប​មួយ​​នេះ​ជា​លើក​ទី​២។

 

Rooney៖ ​ខ្ញុំ​ចង់​ឈ្នះ​ Champions League ម្ដង​ទៀត!

 

Rooney និង​ Michael Carrick គឺ​ជា​កីឡាករ​ជើង​ចាស់​តែ​២​នាក់​ប៉ុណ្ណោះ ដែល​នៅ​ក្រុម​ Man Utd បច្ចុប្បន្ន គិត​ចាប់​ពី​ពេល​ឈ្នះ​ Chelsea វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ដោយ​បាល់​កាត់​ក្ដី​ប៉េណាល់ទី នៅ​កីឡដ្ឋាន​ Luzhniki ​កាល​ខែ​ឧសភា ឆ្នាំ​២០០៨ នៅ​ទីក្រុង​ Moscow ប្រទេស​រុស្សី ក្រោម​ការ​ដឹក​នាំ​របស់​អតីត​អ្នកចាត់ការ​ Sir Alex Ferguson។

 

Rooney៖ ​ខ្ញុំ​ចង់​ឈ្នះ​ Champions League ម្ដង​ទៀត!

 

Rooney៖ ​ខ្ញុំ​ចង់​ឈ្នះ​ Champions League ម្ដង​ទៀត!

 

ក្រុម​របស់​លោក​ Louis van Gaal ​កំពុង​តែ​ត្រៀម​ជើង​ ដើម្បី​ទៅ​ជួប​ CSKA Moscow ​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូល B យប់​នេះ​ផង​ដែរ ខណៈ​ដែល​ប្រធាន​ក្រុម​ Rooney បាន​លើក​ឡើង​ថា ខ្លួន​ហាក់​មាន​អារម្មណ៍​ច្របូកច្របល់​ចំពោះ​អនុស្សាវរីយ៍​កន្លង​ទៅ។

 

“ខ្ញុំ​មាន​អារម្មណ៍​ច្របូកច្របល់​ ក្នុង​ទីក្រុង​ Moscow។ ខ្ញុំ​​​បាន​ចាញ់​ទី​នេះ ២-១ ជាមួយ​ក្រុម​អង់គ្លេស កាល​វគ្គ​ជម្រុះ​ Euro 2008 ​ប៉ុន្តែ​ខ្ញុំ​ធ្លាប់​មាន​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​ជាមួយ​ក្លិប​របស់​ខ្ញុំ​ Man Utd ដែល​ឈ្នះ​ Champions League នៅ​ទី​នេះ។ វា​ជា​រឿង​​អស្ចារ្យ​បំផុត សម្រាប់​ក្លិប​ Man Utd ទាំង​រូប​ខ្ញុំ ទាំង​​អ្នក​គាំទ្រ​ទាំង​អស់ គ្មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ។ បន្ទាប់​ពី​ធ្លាប់​​ឈ្នះ​​ពាន​មួយ​នេះ ធ្វើ​ឲ្យ​អ្នក​តែង​ចង់​ឈ្នះ​ និង​ចង់​បាន​វា​ម្ដង​ទៀត”។ កីឡាករ​វ័យ​២៩​ឆ្នាំ​ ​បាន​​បញ្ជាក់។

 

ការ​ប្រកួត​រវាង​ Man Utd និង​ CSKA Moscow យប់​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​​នៅ​ Khimki Arena ​ដែល​ផ្ទុក​អ្នក​ទស្សនា​បាន​១ម៉ឺន​៨​ពាន់​នាក់ នៅ​ក្រៅ​ទីក្រុង​ Moscow។ មូល​ហេតុ​គឺ​ដោយសារ​ មាន​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​​ក្នុង​ទីក្រុង​ខ្លាំង​ពេក។ រីឯ​​បិសាច​ក្រហម ​បាន​សម្រេច​ហ្វឹកហាត់​នៅ​ទឹក​ដី​ខ្លួន​ឯង​ នា​ទីលាន​​ហ្វឹកហាត់​ Carrington ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ មុន​នឹង​ឡើង​យន្តហោះ រយៈ​​ពេល​៤​ម៉ោង​​ទៅ​រុស្សី៕

 

​សូម​ទស្សនា​ការ​ហ្វឹកហាត់​របស់​ក្រុម​ Man Utd ខាង​ក្រោម៖

 

Rooney៖ ​ខ្ញុំ​ចង់​ឈ្នះ​ Champions League ម្ដង​ទៀត!

 

Rooney៖ ​ខ្ញុំ​ចង់​ឈ្នះ​ Champions League ម្ដង​ទៀត!

 

Rooney៖ ​ខ្ញុំ​ចង់​ឈ្នះ​ Champions League ម្ដង​ទៀត!

 

Rooney៖ ​ខ្ញុំ​ចង់​ឈ្នះ​ Champions League ម្ដង​ទៀត!

 

Rooney៖ ​ខ្ញុំ​ចង់​ឈ្នះ​ Champions League ម្ដង​ទៀត!

 

 

-ចុចអាន៖ កាំភ្លើង​ធំ​ បាញ់​២​គ្រាប់​​ឲ្យ​​ Bayern ចាញ់​លើក​ដំបូង​យ៉ាង​ភ្ញាក់​ផ្អើល

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ theguardian | dailymail‎​