ប្រជាពលរដ្ឋ រាប់រយគ្រួសារ នៅសង្កាត់ពងទឹក និងសង្កាត់ប្រទះឡាង ទទួលបានផ្លូវ បេតុង៥ខ្សែ និងប្រឡាយ១ខ្សែ ពីអាជ្ញាធរខណ្ឌដង្កោ

ភ្នំពេញ ៖ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ បានបើកការដ្ឋានស្ថាបនា ផ្លូវបេតុង០៥ខ្សែ និងប្រឡាយ ០១ខ្សែ ក្នុង សង្កាត់ពងទឹក និងសង្កាត់ប្រទះឡាង ស្ថិតក្រោមគម្រោងមូលនិធិសង្កាត់ឆ្នាំ២០១៥ និង គម្រោងថវិការបស់រដ្ឋបាល ខណ្ឌដង្កោ ឆ្នាំ២០១៥ ដែលប្រជាពលរដ្ឋរាប់រយគ្រួសារ បានទទួលសម្មិទ្ធផលថ្មីទាំងនេះ។

លោកអភិបាលខណ្ឌ បានលើកឡើងអំពីការអភិវឌ្ឍ រីកចម្រើនរបស់មូលដ្ឋានយើង ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលសម្តេចបានរំដោះប្រទេសជាតិ ចេញពីរបបប្រល័យ ពូជសាសន៍ប៉ុលពត ព្រមទាំងបានខិតខំ អភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើន លើគ្រប់វិស័យ រួមមានវិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវ ស្ពាន សាលារៀន ជាដើម និងបានលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យរីកចម្រើន ធូរធារ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានស្នើដល់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង០២ ជាពិសេស អ្នកដែលរស់នៅជាប់នឹង គម្រោងដែលត្រូវស្ថាបនានេះ សូមយល់អធ្យាស្រ័យ ចំពោះ ផលប៉ះពាល់តិចតួច ដែលកើតមានដោយសារការស្ថាបនាផ្លូវ ហើយសូមតាមដានការ លើការស្ថាបនាផ្លូវនេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតី ណាមួយ ត្រូវរាយការណ៍ ជូនចៅសង្កាត់ និងមន្ត្រីជំនាញដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ ព្រោះនេះគឺដើម្បី បម្រើប្រយោជន៍ ដល់បងប្អូនដែលអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់។

គួរបញ្ជាក់ថាៈការបើកការដ្ឋានស្ថាបនា នាថ្ងៃនេះរួមមាន សម្រាប់សង្កាត់ពងទឹក ផ្លូវបេតុង ០២ខ្សែ និងប្រឡាយ ០១ខ្សែ ខ្សែទី១ ផ្លូវបេតុងឆ្អឹងដែក ០១ខ្សែ ប្រវែង ៥១៥ម៉ែត្រ ទទឹង ០៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិឃ្លះសណ្តាយ ខ្សែទី២ ផ្លូវបេតុងគ្មានសសៃដែក ០១ខ្សែ ប្រវែង ៦២០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ១៥ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងទា

ស្តារប្រឡាយ ០១ខ្សែ ប្រវែង ១៥០០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងទា និងសម្រាប់ សង្កាត់ប្រទះឡាង ខ្សែទី១ ផ្លូវបេតុងឆ្អឹងដែក ០១ខ្សែ ប្រវែង ៧៥០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិអង្គ ខ្សែទី២ ផ្លូវបេតុងគ្មានសសៃដែក ០១ខ្សែ ប្រវែង ២១២ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិប្រទះឡាង

និងខ្សែទី៣ ផ្លូវបេតុងគ្មានសសៃដែក ០១ខ្សែ ប្រវែង ១១៨ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិគោកខ្សាច់៕