ដំណោះស្រាយ ដ៏ប្រសើរ ក្នុងការរៀបចំ បញ្ជីគណនេយ្យ និងហិរញ្ញវត្ថុ ការរៀបចំ ឯកសារពន្ធដារ និងការដោះស្រាយ បំណុល ឬបញ្ហាពន្ធដារ បានត្រឹមត្រូវ

មានហានិភ័យច្រើនណាស់ ដែលកើតចេញពីការរៀបចំ បញ្ជីគណនេយ្យ និងហិរញ្ញវត្ថុ និងការរៀបចំ ឯកសារពន្ធដារមិនបានត្រឹមត្រូវ និងមិនបានដោះស្រាយទាន់ពេលវេលា ដែលបញ្ហាទាំងនេះច្រើន បណ្តាលមកពី៖

១. សមត្ថភាពជំនាញរបស់បុគ្គលិកគណនេយ្យ ពន្ធដារនៅមានកម្រិត។

២. កត្តាខ្វះខាតគោលនយោបាយ និង នីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុផ្ទៃក្នុង សម្រាប់តម្រង់ ទិសលើការអនុវត្តការងារបច្ចេកទេស គ្រប់គ្រងតាមដាន ត្រួតពិនិត្យ និង បញ្ជារការអនុវត្តការងារ ដើម្បី បង្កើតបានព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវច្បាស់លាស់ ជឿទុកចិត្ត ស្របតាមស្តង់ដាជាតិ អន្តរជាតិ និងលក្ខ ខណ្ឌតម្រូវតាមផ្លូវច្បាប់។

៣. ការជ្រើសរើសប្រព័ន្ធកុំព្យូទ័រគណនេយ្យ មិនមានភាពពេលលេញ សម្រាប់ការបែងចែកសិទ្ធិតាម ឋានានុក្រមការងារ កត់ត្រាព័ត៌មានតាមមុខងារ និង ផលិតរបាយការណ៍ មិនស្របតាមគោល នយោបាយដែលបានកំណត់ ។

ដំណោះស្រាយ ៖ លោកអ្នកគួរជួបអ្នកឯកទេស វិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដើម្បីប្រឹក្សាយោបល់ និងរៀបចំជូនតាមរយៈទូរស័ព្ទលេខ ៖ 017 888 987 ។

យើងខ្ញុំជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖

I-សេវាកម្មប្រឹក្សាយោបល់លើការងារគណនេយ្យ និងហិរញ្ញវត្ថុ:

-សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

- សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាមគោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។

- សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រា សម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។

-ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

II-សេវាកម្មប្រឹក្សាយោបល់លើការងារពន្ធដារគ្រប់ប្រភេទ

- រៀបចំឯកសារបែបបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅកន្លែងពន្ធដារ ជូន លោកអ្នកជាស្រេច ដែលធ្វើបែបនេះ លោកអ្នកចំណាយសេវាកម្មអស់តិច ហើយឯកសារមានលក្ខណៈត្រឹមត្រូវជាពិសេសចំណេញថវិកា ជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។

-ដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធនានាដែលបានជំពាក់រដ្ឋកន្លង មកការដោះស្រាយបំណុលពន្ធដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ ជូនសវនករពន្ធដារ ។

-រៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។

-រៀបចំផែនការពន្ធដារក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែង ពន្ធ នឹងលើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ។

III-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាងសាខាក្នុង និងក្រៅប្រទេស ។ល។

- សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី

- សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្ម សារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។

- ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ

- សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)

- សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មលុបឈ្មោះសហគ្រាសបុគ្គល ឬ ពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញលុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។

IV-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ

- ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធាន ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និងផលិតរបាយ ការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និងលក្ខខណ្ខត្រូវផ្នែកច្បាប់ ។

- ជួយវិភាគ និងធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក។

V-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង

សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាម មុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)

សូមទាក់ទងទូរស័ព្ទលេខៈ 017 888 987។

ដំណោះស្រាយ ដ៏ប្រសើរ ក្នុងការរៀបចំ បញ្ជីគណនេយ្យ និងហិរញ្ញវត្ថុ ការរៀបចំ ឯកសារពន្ធដារ និងការដោះស្រាយ បំណុល ឬបញ្ហាពន្ធដារ បានត្រឹមត្រូវ

ដំណោះស្រាយ ដ៏ប្រសើរ ក្នុងការរៀបចំ បញ្ជីគណនេយ្យ និងហិរញ្ញវត្ថុ ការរៀបចំ ឯកសារពន្ធដារ និងការដោះស្រាយ បំណុល ឬបញ្ហាពន្ធដារ បានត្រឹមត្រូវ