ពេល​វេលា​ដែល​ត្រូវ​តបស្នង​ចំពោះ​លោក​ស៊ីន ​ស៊ីសាមុត​ ជិត​ចូល​មក​ដល់​

ស្រប​ពេល​ដែល​ព្រឹត្តិការណ៍​ប្រគំ​​តន្ត្រី​សប្បុរសធម៌​ «ពេល​វេលា​ដែល​ត្រូវ​តបស្នង​-វិភាគ​ទាន​ចំពោះ​អធិរាជ​សម្លេង​មាស​រប​ស់កម្ពុជា​ លោក​ស៊ីន ស៊ីសាមុត»​ ជិត​ខិត​ចូល​មក​ដល់​​ខែ​​ក្រោយ ក្រសួង​​​ពាណិជ្ជកម្ម​​ ក្រសួង​​វប្បធម៌​​ និង​​វិចិត្រ​​សិល្បៈ​​ បាន​សហការ​គ្នា​ ត្រៀម​រួច​ជា​ស្រេច​ ដើម្បី​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ ​ដំណើរ​ការ​ទៅ​ដោយ​រលូន។ នៅ​ក្នុង​សន្និសីទ​កាសែត​រួម​ នៅ​រសៀល​ថ្ងៃ​ពុធ ​ទី​​២១តុលា​នេះ ​នាទី​ស្តី​ពី​ក្រសួង​ពាណិជ្ជកម្ម​ ភាគី​ពាក់ព័ន្ធ​ នឹង​ប្តេជ្ញា​បង្ហាញ​ពី​ការ​គោរព​ច្បាប់​ស្តីពី​កម្មិសិទ្ធិ​អ្នក​និពន្ធ​ និង​ច្បាប់​កម្មសិទ្ធិ​បញ្ញា។​