យុ​ត្ថា​រ៉ា ឆា​នី ជិត​រៀបការ​?

Sanofi

​យុ​ត្ថា​រ៉ា ឆា​នី ហាក់​ផ្គើន​នឹង​អតីត​ប្រពន្ធ​របស់ខ្លួន​យ៉ាង​ទាន់ហន់ ព្រោះ​ក្រោយ​ពេលដែល​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ទម្លាយ​ទំនាក់​ទំនងជា​សាធារណៈ​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក ហេង ឡុង ដែលជា​សេដ្ឋី​ប្រា​ក់លាន ហើយ​ក៏មាន​គម្រោង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅពេល​ឆាប់ៗ​នេះ​ផង​នោះ ស្រាប់តែ​ថ្មីៗ​នេះ យុ​ត្ថា​រ៉ា ឆា​នី ក៏​លេចចេញ​ព័ត៌មាន​ជិត​រៀបការ​ដ៏​គួរឱ្យភ្ញាក់ផ្អើល ជាមួយ​នារី​វ៏​យ​កណ្តាល​ម្នាក់​ផងដែរ​។​

​ព័ត៌មាន​នេះ​ត្រូវបាន​បែកធ្លាយ​ក្រោយពេល​មាន Account Facebook របស់​នារី​ម្នាក់​ដែលមាន​ឈ្មោះថា Angel Moon ធ្វើការ​ផុស​រូប​ដោយមាន​រូបភាព​កៀកកើយ​ផ្ទាល់​រវាង​ម្ចាស់ Account និង​លោក យុ​ត្ថ​រ៉ា ឆា​នី ថែមទាំង មាន​សរសេរ​ពាក្យ​បរិយាយ​យ៉ាង​ផ្អែមល្ហែម​ថា « សង្សារ​ចាស់ ខំ​បើកឡាន​មកលេង នឹក​ណាស់​ម្ចាស់​ស្នេហ៍​!!! រៀបការ​ឆាប់ៗ​នេះហើយ មិនបាច់​បែកធ្លាយ​អី​ទេ​!!!» ។​


​រឿង​ដែល​នឹកស្មាន​មិន​ដល់​នោះ​គឺ នារី​ម្ចាស់ Account Facebook ដែល​បាន​បញ្ចេញ​រូបភាព​កៀកកើយ​ជាមួយ យុ​ត្ថា​រ៉ា ឆា​នី ហើយ​បាន​អះអាងថា​ជា​សង្សារ​ចាស់​នឹង​គ្នា​ហើយ​ថែមទាំង​ជិត​រៀបការ​ជាមួយគ្នា​នៅពេល​ឆាប់ៗ​
​នេះ​ផង​នោះ ត្រូវបាន​គេ​ស្គាល់​ថា​គឺជា​ប្រពន្ធ​របស់លោក ស៊ឹង ប៉ុណ្ណា ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បីឈ្មោះ​
​ម្នាក់​។​


​ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ម៉ោង ក្រោយពី​ធ្វើការ​បង្ហោះ​រូប​ថា​ជិត​រៀបការ​ជាមួយ យុ​ត្ថា​រ៉ា ឆា​នី រួចមក ម្ចាស់ Account ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​ប្រពន្ធ​របស់លោក ស៊ឹង ប៊ុណ្ណា នោះ បាន​បង្ហោះ​រូបថត​ស្វាមី​របស់ខ្លួន​ដោយ​សរសេរ​
​បរិយាយ​ថា « ពុទ្ធោៗ​ៗ​ៗ​ៗ ភ្លេច​ថា​ខ្លួន​មាន​ប្តី ចា​លំ​ផុស​ថា​ជិត​រៀបការ​ជាមួយ​សង្សារ​ចាស់ ធ្វើអោយ​កាឡា​ប់​ចាក់ Facebook ជេ​ឯង​ព្រោងព្រាត​ហេង​ណាស់​ប្តី video called មក​និយាយ​លេង​ជាមួយ​កុំ​អី​
​ភ្លេច​បាត់​។ ផុស​អីចឹង​ទើប​ដឹងថា​អត់​ទាំង​មាន​អ្នក​ស្គាល់​ឯង​ប​ល់​យល​!!! អរគុណ​គ្រប់គ្នា​ហើយ​សំរាប់​ការជជែក​លេង​ហើយក៏​អរគុណ​អ្នក​ដៀល​ត្មិះ​។​»

​ទោះបីជា​យ៉ាងណា រូបភាព​និង​សារ​រៀបរាប់​ពី​ព័ត៌មាន​ជិត​រៀបការ​របស់ខ្លួន និង យុ​ត្ថា​រ៉ា ឆា​នី ក៏ត្រូវ​បាន ម្ចាស់ Account ខាងលើ​ធ្វើការ​លុបចោល​ភ្លាមៗ​ផងដែរ បន្ទាប់ពី​មានការ Like និង Comment ជាច្រើន​រួម​មក​៕ ភូមិន្ទ​ 



Related