ពិបាក screenshot អោយ​បាន​ពេញ​ស្រ្គីន​នៅ​លើ Firefox និង Chrome មែនទេ? សាក​​ល្បង​​វិធី​នេះ អ្នក​នឹង​ពេញ​ចិត្ត​តែម្តង!

តើប្រិយមិត្ត ធ្លាប់មានបញ្ហា ទាក់​ទង​នឹង​ការ screenshot គេហ​ទំព័រ មួយ​អោយ​បាន ពេញ​ស្រ្គីន នៅ​លើ Google Chorme និង Firefox ដែរឬទេ? ឥឡូវនេះ លោកអ្នក នឹងអស់ក្តីបារម្ភហើយ ដោយគ្រាន់តែ តម្លើង Extension នេះជាការស្រេច តែម្តង។

ពិបាក screenshot អោយ​បាន​ពេញ​ស្រ្គីន​នៅ​លើ Firefox និង Chrome មែនទេ? សាក​​ល្បង​​វិធី​នេះ អ្នក​នឹង​ពេញ​ចិត្ត​តែម្តង!

វាមានពីរប្រភេទ ដោយមួយប្រើនៅលើ Chrome មានឈ្មោះថា Full Page Screen Capture និងមួយ​ទៀត ប្រើនៅលើ Firefox មានឈ្មោះថា Full Web Page Screenshot។ ចំពោះការប្រើប្រាស់ នោះ​គឺ​មាន ភាពសូវខុសគ្នា ប៉ុន្មានទេ ហើយចំពោះរយៈពេលវិញ គឺវាអាស្រ័យទៅលើ គេហទំព័រនោះ វែងឬក៏ខ្លី តែប៉ុណ្ណោះ។ ចង់ដឹងអោយ កាន់តែច្បាស់នោះ តោះតម្លើងវា នៅលើ Browser របស់អ្នក ដោយចុចលើ តំណរភ្ជាប់ ខាងក្រោមនេះ៖

ដើម្បីដឹងអោយ កាន់តែច្បាស់ អំពីរបៀបតម្លើងនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

សរុបមកវិញ នេះគ្រាន់តែជា ចំណេះដឹង តិចតួច ដែលយើងខ្ញុំ ចង់បង្ហាញជូន ដល់ប្រិយមិត្ត មួយចំនួន ដែល​មិនទាន់ បានជ្រាប ប៉ុណ្ណោះ។ ហើយបើសិនជា លោកអ្នក ធ្លាប់បានដឹង រួចមកហើយនោះ អាចចែករំលែក ទៅកាន់ មិត្តភក្តិ របស់អ្នក ដែលមិនទាន់ដឹងបាន។

  • ដោយ: Mai
  • 2:02 PM, 21 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ