​ប​ង្ក្រា​ប​គ្រឿងញៀន​​​នៅ​ភូមិ​ក្បាល​ស្ពាន ឃាត់ខ្លួន​ជនសង្ស័យ​​​៩​នាក់​ និងថ្នាំ​ញៀន​៤៦​ថង់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជនសង្ស័យ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៩​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ តុលា ២០១៥​នេះ​ហើយ​។

ជនសង្ស័យ​ទាំង​៩​នាក់ មាន​២​នាក់​គឺជា​អ្នក​ជួញដូរ ម្នាក់​មានឈ្មោះ​ឡុ​ក មាន​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ និង​ម្នាក់​ទៀត​មានឈ្មោះ​ផេង ផានិត ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មានជ័យ ។

ក្នុង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍​(​ខេ​ទឹកកក​)​ចំនួន​៤៦​កូន​ថង់​តូច​ទម្ងន់​១៥.១៤​ក្រាម ,​ ទូរ​ស័​ព្ទ​ និង​សម្ភារជក់​មួយ​ចំនួន នេះ​បើ​តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមាន​ជ័យបាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃនេះ​។

លោក​មេ​បញ្ជាការ​រង​រូប​នោះបាន​បន្ត​ថា ​​នៅ​វេលា​៣ ​និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៩​ តុលា ២០១៥ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ជា ដា មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ល្បាត​នៅ​ចំណុច​ភូម​ក្បាលស្ពាន សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រទះ​ឃើញមុខសញ្ញា​ជួញដូរ​ និង​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​២​នាក់ រួម​ទាំង​ដកហូត​បាន​វត្ថ​តាង​ថ្នាំ​ញៀន​ និង​អ្នក​ប្រើប្រាស់​ចំនួន​៧​នាក់ ក៏​​​ចាប់​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​ធ្វើការ​សាកសួរ​ និង​បញ្ជូន​បន្ត​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​តាម​និ​តិ​វិធី​ច្បាប់ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្តបន្ទាយមានជ័យ​៕​