​គ្រោះថ្នាក់​ចរាចរណ៍​​​ខេត្ត​កំពតសរុប​​រយៈពេល​១ខែ​​ ​បណ្តាលឱ្យមនុស្ស​​​ស្លាប់​និង​របួសធ្ងន់​ស្រាល​​​៥៧​នាក់

ខេត្តកំពត​ ៖​ យោង​តាម​តួ​លេខបូក​សរុប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ខេត្ត​របស់​កា​រិ​យា​ល័យចរាចរណ៍​ផ្លូវ​គោ​ក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ចាប់ពី​ថ្ងៃ​ទី​១១ កញ្ញា ដល់​ថ្ងៃ​ទី​១១ តុលា ២០១៥ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​ចំនួន២៥​លើក ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៧​នាក់ (ស្ត្រី៣​នាក់) របួសធ្ងន់​៣២​នាក់ (ស្ត្រី៤​នាក់​) របួសស្រាល​១៨​នាក់ (ស្ត្រី​២​នាក់​) ។ ចំណែកយានយន្ត​គ្រប់​ប្រភេទ​ខូចខាត​ធ្ងន់ ​និង​ស្រាល ​មាន​ ម៉ូតូ​ធ្ងន់​​ចំនួន១៣​គ្រឿង ស្រាល​ចំនួន​១៧​គ្រឿង​ ​​រថយន្ត​ខូចខាត​ធ្ងន់​​៣​គ្រឿង ស្រាល​​៣​គ្រឿង គោ​យន្ត​ខូចខាតធ្ងន់​​២​គ្រឿង ស្រាល​​១​គ្រឿង​។

កត្តា​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ខាងលើ​នេះ ​​មាន​ដូច​ជា​ ល្បឿនហួសកំណត់​ចំនួន​៨​លើក មិន​គោរព​សិ​ទ្ឋិអាទិភាព​​៤​លើក មិន​ប្រកាន់​ស្តាំ​​៤​លើក ប្រជែង​​ចំនួន​​៣​លើក បត់​ឆ្វេង​មិន​ប្រុង​ប្រ​យ័​ត្ន៤​លើក ស្រវឹង​១​លើក ខូចចង្កៀង​បំភ្លឺ​​១​លើក ​(​ម៉ូតូ​) ​។

លោក​វរសេនីយ៍ទោ ណុ​ប សា​រ៉េ​ត ​នាយ​កា​រិ​យា​ល័​យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ ​បាន​​ឱ្យ​ដឹង​​ថា ​ដើម្បី​កាត់​បន្ថយ​​​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​កើត​មាន​ឡើង​នា​ពេល​កន្លង​មក​ ក៏​ដូច​​ទៅ​ថ្ងៃ​​ខាង​មុខ លោក​នឹង​ប្រើ​វិធាន​ការក្តៅ​​​​ចំពោះ​អ្នក​បើក​​បរ​យានយន្ត​ណា​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​ ​៕