សម្តេចតេជោ ​ហ៊ុន សែន ​សម្រេចមិន​យកពន្ឋផ្លូវសម្រាប់​ម៉ូតូនិងគ្រឿងយន្ត​មួយចំនួន​ទៀតនៅឆ្នាំ២០១៦

រាជធានីភ្នំពេញ ៖​ ប្រភពពីមន្រ្តីរាជរដ្ឋាភិបាល​បានឲ្យដឹងថា​ តាមសេចក្តីព្រាងព្រាង​ច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់គ្រប់គ្រងឆ្នាំ២០១៦ ​រាជរដ្ឋាភិបាលបានសម្រេច​លុបចោល ការយកពន្ឋលើមធ្យោបាយ​​ដឹក​ជញ្ជូន​ ​និង​យានជំនិះមួយចំនួន​ដូចជាទោចក្រយានយន្ត​ ​និង​ត្រីចក្រ​យានយន្ត ​​ដើម្បីកាតបន្ថយ​​បន្ទុកចំណាយ​របស់​ប្រជាពលរដ្ឋ​ដែលមាន​បា្រក់​ចំណូល​​ទាប ​។

ប្រភពបន្តថា ​សេចក្តី​ព្រាងច្បាប់​ដែលគណៈរដ្ឋមន្រ្តីទើប​​បានអនុម័តនៅព្រឹកថ្ងៃទី២១ ​​តុលា ២០១៥នេះ ​​រាជរដ្ឋាភិបាលក៍​នឹង​លុប​ចោល​ការយកពន្ឋ​​លើ​មធ្យោបាយដឹក​ជញ្ជូន​​ ដូចជា​ត្រាក់ទ័រ​​ គ្រឿងយន្ត​ប្រហាក់ប្រហែល ​និងជល​យានធុនតូច​ផងដែរ​ ដើម្បីលើកស្ទួយ​ដល់វិស័យកសិកម្ម ​​ពិសេសដើម្បីលើកទឹក​ចិត្ត​និង​​សម្រាលបន្ទុក​ចំណាយ​របស់​ប្រជាកសិករ ។
ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕