រដ្ឋាភិបាល​នឹង​ឈប់​យកពន្ធ​ម៉ូតូ ក្នុង​ឆ្នាំ២០១៦

ភ្នំពេញ៖ រដ្ឋាភិបាល​គ្រោង​នឹង​ឈប់​យកពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​មួយចំនួន​សម្រាប់​ឆ្នាំ ២០១៦ ក្នុងនោះ រួមមាន​ ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និង​ជលយាន​យន្ត​នេសាទ​ធុន​តូច។ នេះ​បើតាម​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៦ ដែល​រដ្ឋាភិបាល​កំពុង​តែពិនិត្យ​និង​ពិភាក្សា​នៅ​ថ្ងៃ​ពុធ​នេះ។

ការសម្រេច​នេះ ក្នុង​គោលបំណង ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​ដែលមាន​ចំណូល​ទាប និង​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ។ តាម​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ២០១៦ ការលុបចោល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​ខាងលើ នឹងធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ​ចំនួន ៥៨០២ លាន​រៀល ស្មើនឹង​ជាង ១លាន៤សែន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ។

តែ​យ៉ាងណា រដ្ឋាភិបាល​គ្រោង​កំណត់​ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​មួយចំនួន ដូចជា​ រថយន្ត​ដឹកទំនិញ និង​រ៉ឺម៉ក​សណ្តោង​ដែលជា​ប្រភេទ​រថយន្ត​ធុន​ធ្ងន់ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ខ្លាំង​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​បរិស្ថាន។ គម្រោង​កែសម្រួល​នេះ ក៏​ដើម្បី​ប៉ះប៉ូវ​នូវ​ចំណូល​ដែល​បាន​បាត់បង់​ពី​ការលុបចោល​ពន្ធ​ខាងលើ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?