កម្លាំងនគរបាល ចាប់មុខសញ្ញា គ្រឿងញៀនម្នាក់ ក្រោយលួចម៉ូតូ របស់ប្រជាពលរដ្ឋ នៅស្រុកថ្មពួក

បន្ទាយមានជ័យ : កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាល យាមប្រចាំការនៅគោលដៅពេលយប់ នៃស្នងកាដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានចេញជួយអន្តរាគមន៏ រហូតតាមចាប់ជនសង្ស័យម្នាក់ ក្រោយពីបានលួចម៉ូតូមួយគ្រឿងរបស់ ប្រជាពលរដ្ឋ នៅស្រុុកថ្មពួក ខណ:ដែលជនរងគ្រោះ បានទុកម៉ូតូចោល ហើយមិនបានដកកូនសោ ។

មន្រ្តីនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ជនសង្ស័យដែលត្រូបាន ចាប់ខ្លួន នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ ជាមុខសញ្ញាជក់គ្រឿងញៀន រហូតដល់វក់យ៉ាងខ្លាំង ហើយខណ: ជនរងគ្រោះ កំពុងទុកម៉ូតូចោល ស្រាប់តែជននេះ បានលួចយក រួចជិះគេចខ្លួន មកក្រុងសិរីសោភ័ណ ពេលនោះ កម្លាំងនគរបាល ស្រុកថ្មពួក សហការជាមួយនគរបាលខេត្ត ក្រោមបញ្ជាពីលោកស្នងការ រហូតស្ទាក់ចាប់បានតែម្តង។

ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ កម្លាំងនគរបាល បានដកហូតម៉ូតូរបស់ជនរងគ្រោះ មកវិញ ហើយជនល្មើស ត្រូវបានបញ្ជូនទៅសួរនាំបន្ត ដើម្បីកសាងសំណុំរឿង ទៅកាន់តុលាការចាត់ការតាមនីតិវិធី។