រថយន្តអត់ពន្ធ មួយគ្រឿង ត្រូវបានកម្លាំង គយចល័ត ចាប់បាននៅក្បែរ ស្តុបទួលទំពូង

ភ្នំពេញ ៖ រថយន្តអត់ពន្ធ មួយគ្រឿង ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2L-8907 ម៉ាក SIENNA ត្រូវបាន កម្លាំងគយ ចល័តដឹកនាំដោយ លោក ព្រាប គារ៉ាត និង លោក ជាប សៅ ក្រោមការបញ្ជាពី លោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋាន បង្ការ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ សហការជាមួយកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់បាននៅចំណុចមុខហាង Delima Oil Products Cambodia Co., Ltd. ក្បែរស្តុបទួលទំពូង ក្នុងទឹកដីខណ្ឌចំការមន។

លោក ព្រាប គារ៉ាត ដែលដឹកនាំកម្លាំងគយចល័តចុះចាប់រថយន្តខាងលើនេះ បានបញ្ជាក់ថា ការចុះចាប់នេះ ធ្វើការតាមបទបញ្ជា របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធាន នាយកដ្ឋាន បង្ការ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ ដែលឲ្យអនុវត្តចាត់វិធានការ បង្ក្រាបតាមដងផ្លូវ ទូទាំងប្រទេស និងតាមផ្លូវជាតិនានា ចំពោះម្ចាស់យានយន្តណា ដែលមិនបំពេញកាតព្វកិច្ចពន្ធ។

សូមជំរាបថា នៅព្រឹកថ្ងៃទី២១ ខែតុលានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយព្រមានធ្ងន់ៗថា នឹងចាត់វិធានការបង្ក្រាបតាម ដងផ្លូវទូទាំងប្រទេស តាមគេហដ្ឋាន និងទីសាធារណៈនានា ចំពោះម្ចាស់យានយន្តណា ដែលមិនទៅ បំពេញកាតព្វកិច្ចពន្ធអាករ ទាន់ពេលវេលា៕