ជន​សង្ស័យ ៩​នាក់ គ្រឿង​ញៀន ៤៦​ថង ត្រូវ​កម្លាំង អ.ហ បញ្ជូន​ទៅ​កាន់​តុ​លា​ការ​

បន្ទាយមានជ័យ ៖ កម្លាំង​អ.ហ ខេត្ត​ឃាត់​ខ្លួន​ជន​សង្ស័យ ៩​នាក់ មាន ២​ចែក​ចាយ​គ្រឿ​ងញៀន និង​ដក​ ហូត​បាន​វត្ថុ​តាង​ គ្រឿង​ញៀន​ប្រ​ភេទ មេ​តំ​ហ្វេ​តា​មីន​អាយ​ចំនួន ៤៦​ថង់​តូច ចាប់​ខ្លួន​បញ្ជូ​ន ទៅ​សា​លា​ ដំ​បូង​ខេត្ត​បន្ទា​យ​​មាន ជ័យ​ចាត់​ការ​តាម​ច្បាប់ ។ ជនសង្ស័យ២ នាក់ចែកចាយ គ្រឿងញៀនមាន ១ .ឈ្មោះ ឡុក មាន ភេទប្រុសអាយុ២៥ឆ្នាំ ២ .ឈ្មោះ ផេង ផា​និត​ ភេទ​ប្រុស អា​យុ ២២​ឆ្នាំ និង​អ្នក​ប្រើ​ប្រាស់ ៧​នាក់ ដែល​រស់​នៅ​សង្កាត់/ក្រុង​ប៉ោយ​ប៉ែត ។   ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ៩នាក់ មាន២នាក់ជាអ្នកចែកចាយ និងរក្សាទុកគ្រឿងញៀន ឆ្លើយសារភាព ចំ​ពោះ​មុខ​សមត្ថ​កិច្ច​ថា ពួក​ខ្លួន​ពិត​ជា​បាន​ប្រ​ព្រឹ​ត្ត​បទ​ល្មើស​ខាង​លើ​នេះ​ពិត​ប្រា​ក​ដ​មែន ។ បច្ចុ​ប្បន្នសមត្ថ​កិ​ច្ច​ កំពុងសាងសំណំរឿងជនសង្ស័យខាងលើនេះ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូន​ទៅ​សា​លា​ដំ​បូង​ចាត់​ការ​តាម​ច្បាប់ ៕ ដោយ៖ ចាន់ធី