ចាប់​​ខ្លួន​​មុខ​​សញ្ញា ៤​​នាក់ ករ​​ណី​​ឆក់​​ខ្សែក និង​​លួច​​កា​​បូប​​លុយ

ភ្នំពេញ ៖ ក្រោយ​បើក​ការ​ស្រាវ​ជ្រាវ​និង ស៊ើប​អង្កេត​រហូត​ពាក់​កណ្ដាល​យប់ ទី​បំ​ផុត​ជន​សង្ស័យ​ ដែល​រួម​គ្នា​ឆក់​ខ្សែ​ក​និង​ លួច​កា បូប​លុយ​ពី​បុរ​ស​ម្នាក់ កាល​ពី​វេ​លា​ម៉ោង ២ រំ​លង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២០ ខែ តុ​លា​ ឆ្នាំ ២០១៥​ ស្ថិត​នៅ​សង្កាត់​ទួល​សង្កែ នោះ​ត្រូវ​បាន​កម្លាំង​នគរ​បាល​​ផ្នែកព្រហ្ម​ទណ្ឌ​នៃ​ អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ឫ​ស្សី​កែវ​ សហ​ការ ជា​មួយ​នគរ​បាល​ប៉ុ​ស្ដិ៍ បាន​ចាប់​ខ្លួន​​ជា​បន្ដ​​បន្ទាប់ ​។ អធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀង ចាន់សា បានថ្លែងឱ្យដឹងថា ក្រោយ មានបញ្ជាផ្ទាល់ពី ស្នងការ នគរ​បាល​​ រាជ​​ធា​​នី​​ភ្នំ​​ពេញ លោក​​ឧត្ដម​​សេ​​នី​​យ៍ ​ជួន សុវ​ណ្ណ កម្លាំង​​របស់​​លោក​​បាន​​ឃាត់​​ខ្លួន​​ជន​​សង្ស័យ ៤​​នាក់​​បាន​​ស​ម្រេច ក្នុង​អំ​ពើ​ចោរ​កម្ម​នេះ​នៅ​វេ​លា​ម៉ោង ២និង៣០ នាទី​រំ​លង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២១ ខែ តុលា ឆ្នាំ ២០១៥ ។ អធិការនគរបាលលោកទៀង ចាន់សា បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះឈុន ភារៈ ហៅសក់វែង អា​យុ ២៩​ឆ្នាំទី […]