វិធី​ជ្រើសរើស​របស់​លេង សម្រាប់​កូន​របស់​អ្នក ដើម្បីឲ្យ​គេ​ឆ្លាត​

វិធី​ជ្រើសរើស​របស់​លេង សម្រាប់​កូន​របស់​អ្នក ដើម្បីឲ្យ​គេ​ឆ្លាត​

​របស់​លេង​ពិត​ជា​សំខាន់​ណាស់ សម្រាប់​កូន​របស់​អ្នក​។ គេ​មិន​ត្រឹមតែ​កំសាន្ត​អារម្មណ៍​របស់​គេ​ទេ ប៉ុន្តែ គេ​អាច​ហ្វឹកហាត់ និង​សាកល្បង​សកម្មភាព​នានា ជាមួយនឹង​របស់​លេង​ទាំងនេះ​បាន​ទៀតផង​។ របស់​លេង​មួយចំនួន ក៏​ជួយ​ឲ្យ​ស្មារតី និង​ប្រាជ្ជា​របស់គេ រីកលូតលាស់​ផងដែរ​។ ដូច្នេះ អ្នក​គួរ​ផ្តោតអារម្មណ៍ ទៅ​លើ​របស់​លេង ដែល​អ្នកនឹង​ទិញ​ឲ្យ​កូន​។​

•​    ​របស់​លេង​ដែល​ល្អ​បំផុត សម្រាប់​កូន​របស់​អ្នក គឺ​ពួក​វា​អាច​ជួយ​ពង្រឹង​ដល់ ប្រព័ន្ធ​អារម្មណ៍​របស់​គេ ដូចជា ការមើលឃើញ ការ​ស្តាប់លឺ ការ​ស្ទាប ការ​ហិត ...​។​
•​    ​របស់​លេង​ទាំងនោះ គួរតែ​មាន​ពណ៌ រូបរាង សម្លេង និង​ក្លិន​ផ្សេងៗ​គ្នា ដើម្បី​ជួយ​ឲ្យគេ​ងាយ​កំណត់ចំណាំ​។​
•​    ​ទារក​ទើបនឹង​កើត អាច​មើលឃើញ​ប្រហែលជា ៤០ សង់ទីម៉ែត្រ​ប៉ុណ្ណោះ ហើយ​គេ​អាច​មើលឃើញ​ច្បាស់​តែ​ពណ៌​ស និង​ពណ៌​ខ្មៅ​ប៉ុណ្ណោះ ដូច្នេះ អ្នក​គួរ​ទិញ​របស់​លេង ដែល​គិត​តាម​នេះដែរ​។​

•​    ​របស់​លេង​ដែល​មាន​សម្លេង អាច​ជួយ​ដាស់ និង​ពង្រឹង​ដល់​ការ​ស្តាប់ និង​ទំនាក់ទំនង​របស់​កូន​អ្នក​។​
•​    ​កូន​របស់​អ្នក​អាច​នឹង​ចូល​ចិត្ត យក​របស់​ទាំងនោះ​ដាក់ចូល​មាត់ ដើម្បី​ចង់​ដឹង​រសជាតិ​។ ដូច្នេះ អ្នក​គួរ​ប្រុងប្រយ័ត្ន មិន​ត្រូវ​ទិញ​របស់​លេង​ដែល​តូច​ជាង ទំហំ​របស់​គេ​ឡើយ ព្រោះ​កូន​ក្មេង អាច​នឹង​លេប​របស់​ទាំងនោះ ហើយ​ត្រូវ​ប្រាកដថា របស់​លេង​ទាំងនោះ​ទន់​ល្មម មិន​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​កូន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។