ពេល​មាន​ផ្ទៃពោះ អាច​ផឹកថ្នាំ​ផ្សះ បាន​ដែរឬទេ​?

ពេល​មាន​ផ្ទៃពោះ អាច​ផឹកថ្នាំ​ផ្សះ បាន​ដែរឬទេ​?

​ថ្នាំ​ផ្សះ ជាទូទៅ ត្រូវបាន​គេ​ប្រើ អំឡុង​ពេល​មាន​ផ្ទៃពោះ ទោះបីជា​យ៉ាងនេះក្តី វា​ត្រូវ​បាន​គ្រូពេទ្យ​ជ្រើសរើស យ៉ាង​ប្រុងប្រយ័ត្ន មុន​នឹង​ឲ្យ​អ្នកជំងឺ​ទទួលទាន​។​

​ថ្នាំ​មួយចំនួន មាន​សុវត្ថិភាព​ក្នុងការ​ទទួលទាន ឯ​ខ្លះ​ទៀត ស្ត្រី​មាន​ផ្ទៃពោះ មិន​អាច​ផឹក​បានឡើយ​។ សុវត្ថិភាព​នៃ​ការប្រើប្រាស់ គឺ​អាស្រ័យ​ទៅលើ ប្រភេទ​ថ្នាំ រយៈពេល​នៃ​ការ​ពរ​ពោះ និង​របៀប និង​បរិមាណ​ដែល​ត្រូវ​ទទួល​ទាន​។​

​ខាងក្រោម​នេះ គឺជា​ថ្នាំ​ផ្សះ​មួយចំនួន ដែល​គ្រូពេទ្យ​យល់ថា មាន​សុវត្ថិភាព ក្នុងការ​ទទួលទាន អំឡុង​ពេល​មាន​ផ្ទៃពោះ ៖
•​    ​Amoxicillin
•​    ​Ampicillin
•​    ​Clindamycin
•​    ​Erythromycin
•​    ​Penicillin
•​    ​Nitrofurantoin ...​។​

​ថ្នាំ​ផ្សះ​មួយចំនួនទៀត ស្ត្រី​មាន​ផ្ទៃពោះ គួរ​ចៀសវាង​ដាច់ខាត​។ ឧទាហរណ៍ tetracyclines, doxycycline និង minocycline ដែល​វា​អាច​បំផ្លាញ​ថ្លើម​ស្ត្រី​មាន​ផ្ទៃពោះ និង​ពណ៌​ធ្មេញ​ទារក​។​

​ជាមួយគ្នា​នេះ​ផង​ដែរ អ្នក​ត្រូវ​ចងចាំ​ថា ថ្នាំ​ផ្សះ​ពីរ​មុខ​ផ្សេងគ្នា ដែល​គេ​ប្រើ ដើម្បី​ព្យាបាល​ជំងឺ​រលាក​ផ្លូវ​ទឹកនោម trimethoprim និង sulfamethoxazole អាច​បង្កើន​ការប្រឈមមុខ​នឹង ជំងឺ​ពី​កំណើត​នានា​។

​ទោះបីជា​យ៉ាងណា គេ​មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់​ថា ថ្នាំ​ផ្សះ ធ្វើឲ្យ​ទា​រកមាន​បញ្ហា​ពី​កំណើត​ទេ ដូច្នេះ ការសិក្សា​បន្ថែម​ទៀត គឺជា​រឿង​ចាំបាច់​។​

​ប៉ុន្តែ អ្នក​កុំ​ព្រួយ​អី ប្រសិនបើ​អ្នក​ពិតជា​ត្រូវ​ការប្រើ​ថ្នាំ​ផ្សះ អំឡុង​ពេល​មាន​ផ្ទៃពោះ​មែន គ្រូពេទ្យ​ជំនាញ​របស់​អ្នក ប្រាកដ​ជា​ចេញ​វេជ្ជបញ្ជា​លើ​ថ្នាំ ដែល​មាន​សុវត្ថិភាព​បំផុត​ហើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។