ថវិកា​ជាតិ​សម្រាប់​ចំណាយ​ឆ្នាំ​២០១៦​កើន​ជាង​១៦​ភាគរយ​

គណៈ​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​សម្រេច​ និង​អនុម័ត​ការ​ចំណាយ​ថវិកា​ថ្នាក់​ជាតិ​តាម​រយៈ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ថវិកា​ឆ្នាំ​២០១៦ ​ត្រូវ​បាន​គ្រោង​ឡើង​ក្នុង​ទឹក​ប្រាក់​ ជាង​១៧លាន​​រៀល​ ស្មើ​នឹង​ជាង​ ៤២០០​លាន​ដុល្លារ។​ គឺ​មាន​កំណើន​ប្រមាណ​ជា​១៦,១​ភាគរយ​ ធៀប​នឹង​ច្បាប់​ថវិកា​ជាតិ​ ឆ្នាំ​២០១៥ ​ដែល​ស្មើ​នឹង​២១,៣១ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​​(ផ.ស.ស)​។