រុស្ស៊ីវាយឆ្មក់ ផ្លូវអាកាស សម្លាប់ក្រុម សកម្មប្រយុទ្ធ ៤៩នាក់ រយៈពេល២៤ម៉ោង នៅស៊ីរី

ដាណឺម៉ាក៖ យោងតាមសេចក្ដី ថ្លែងការណ៍របស់ កងកម្លាំងរុស្ស៊ី បានឲ្យដឹងថា យន្ដហោះចម្បាំងរុស្ស៊ីចំនួន ៣៣គ្រឿងបាន បើកការវាយប្រហារ កាលពី២៤ម៉ោងមុននេះ ដោយបានសម្លាប់ក្រុម សកម្មប្រយុទ្ធចំនួន ៤៩នាក់ តាមតំបន់មួយចំនួន ក្នុងប្រទេសស៊ីរី។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នេះបន្ដទៀតថា ការវាយឆ្មក់ ផ្លូវអាកាសនេះ បានបំផ្លាញមូលដ្ឋានជាច្រើន របស់ក្រុមជីហាត នៅតំបន់មួយចំនួនក្នុងប្រទេសស៊ីរី តាមជនបទភាគ ខាងជើងខេត្ត អាឡេបប៉ូ រដ្ឋធានីដាណឺម៉ាក, ភាគខាងជើងខេត្តអ៊ីតលីប, ទីក្រុងឈូងសមុទ្រ ឡាតគា និងភាគកណ្ដាខេត្តហាម៉ា ដោយមានអ្នកស្លាប់ ជាសមាជិកក្រុមប្រដាប់អាវុធសរុប ៤៩នាក់។

ផែនទីប្រយុទ្ធនៅក្នុងប្រទេសស៊ីរី ត្រូវបានផ្លាស់ប្ដូរជាលក្ខណៈទ្រង់ទ្រាយធំ ដោយទ័ពស៊ីរី ជាមួយនឹងការ ជួយពីក្រោយ របស់កងកម្លាំងអាកាសរុស្ស៊ី ដែលបានបង្ខំឲ្យក្រុមសកម្មប្រយុទ្ធ ការពារខ្លួនភ្លាមៗដែរ។ កាលពីថ្ងៃទី០៨ ខែតុលា ជិតមួយសប្ដាហ៍នៃការចាប់ផ្ដើមចាយប្រហារផ្លូវអាកាសរបស់រុស្ស៊ី មេបញ្ជាការ កងទ័ពស៊ីរីលោក អាប់ឌុលឡា អាយួប និយាយថា កងយោធា បានបញ្ចេញការវាយលុកទ្រង់ទ្រាយធំ លើតំបន់មួយចំនួន ដែលពួកឧទ្ទាមកាន់កាប់ នៅទូទាំង ប្រទេស ដោយសារមានការជួយគ្រប់គ្រងផ្លូវ អាកាសពីភាគីរុស្ស៊ី៕

រុស្ស៊ីវាយឆ្មក់ ផ្លូវអាកាស សម្លាប់ក្រុម សកម្មប្រយុទ្ធ ៤៩នាក់ រយៈពេល២៤ម៉ោង នៅស៊ីរី