ព្យុះទីហ្វុង គុបពូ ឆក់យកជីវិតមនុស្ស ១១នាក់នៅហ្វីលីពីន

ម៉ានីល ៖ នៅថ្ងៃអង្គារនេះ ក្រុមប្រឹក្សាជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ បានរាយការណ៍ឲ្យដឹថា យ៉ាងហោច ណាស់មាន មនុស្សចំនួន ១១នាក់បានបាត់បង់ជីវិត និងមួយចំនួន ផ្សេងទៀត រងរបួស ដោយសារតែការវាយ ប្រហារពីព្យុះទីហ្វុង ឈ្មោះថា គុបពូ លើស្រុក ឡេនដូ និងកំពុងបន្ដ បោកបក់លើភាគខាងជើង នៃប្រទេសហ្វីលីពីន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នេះបន្ដទៀតថា យោងតាម ការលើរាយការណ៍ របស់ក្រុមប្រឹក្សាជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅម៉ោង ប្រមាណជា ១២យប់ (ម៉ោង នៅហ្វីលីពីន) មានប្រជាជនសរុបចំនួន ២០.៤៩២នាក់ ត្រូវបាន រងការប៉ះពាល់ នៅក្នុងតំបន់អ៊ីឡូកូ, កាហ្គាយ៉ាន់ ភាគកណ្ដាល លូហ្សូន, កាឡាបាហ្សូន, ប៊ីកូល ជាមួយនិងការខូចខាតផ្លូវចំនួន ១៨ខ្សែ ស្ពាន ចំនួន ១៣ខ្សែ នាំឲ្យមិនអាច ធ្វើចរាចរណ៍បានឡើយ។

តំបន់ភាគច្រើនត្រូវបានទឹកជំនន់វាយប្រហារទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាតិជាទម្ងន់។ ជាមួយគ្នា នេះដែរឥទ្ធិពលខ្យល់ និងទឹកភ្លៀង ក៏បានបង្កផលវិបាកដល់ទីក្រុងធំៗចំនួន ៤ និងក្រុងតូចចំនួន ៧១ ក្រុងនៅតំបន់លូហ្សូន។ ចំពោះអាកាស ធាតុអាក្រក់នេះ ទៀត បានបង្កឲ្យមានការផ្អាកជើងហោះហើរចំនួន ៣២ខ្សែ ផងដែរ ជាមួយនឹងអ្នកដំណើរជាង ៦ពាន់នាក់ និងទំនិញជាច្រើនទៀតត្រូវបានជាប់គាំង។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រោះមហន្ដរាយ នៅមិនទាន់ដឹង ថាឥទ្ធិពលនៃព្យុះនេះ នឹងបាត់ទៅវិញនៅពេលណានោះទេ៕

ព្យុះទីហ្វុង គុបពូ ឆក់យកជីវិតមនុស្ស ១១នាក់នៅហ្វីលីពីន

ព្យុះទីហ្វុង គុបពូ ឆក់យកជីវិតមនុស្ស ១១នាក់នៅហ្វីលីពីន