ឥណ្ឌូណេស៊ី ដុតបំផ្លាញទូក នេសាទ វៀតណាម និង ថៃ ដែលខ្លួនចាប់បាន

ហ្សាការតា ៖ អាជ្ញាធរឥណ្ឌូណេស៊ី បានធ្វើការរឹបអូស នឹងដុតចោល នូវទូកនេសាទមួយចំនួន ដែលកង កម្លាំងបានចាប់ ក្នុងដែនទឹករបស់ខ្លួន ពីសំណាក់ក្រុមអ្នកនេសាទថៃ និង វៀតណាម ដែលបានបំពាន ចូលធ្វើការនេសាទ ក្នុងដែនទឹករបស់ឥណ្ឌូណេស៊ីកន្លងមកនេះ។ នេះបើ តាមការផ្សាយរបស់សារ ព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០១៥។

នេះមិនមែនជារឿងថ្មី ឬ ក្តៅគគុកអ្វីទេសម្រាប់ឥណ្ឌូណេស៊ី ព្រោះអាជ្ញាធរដែនសមុទ្ររបស់ ប្រទេសនេះ ធ្លាប់បានប្រកាស កន្លងមកនេះ ជាច្រើនដងហើយថា ប្រសិនបើខ្លួនចាប់បាន ទូកនេសាទបរទេសណាមួយ ដែលចូលមកនេសាទខុស ច្បាប់ក្នុងដែនទឹករបស់ខ្លួននោះ ឥណ្ឌូណេស៊ី នឹងធ្វើការដុតបំផ្លាញចោលតែម្តង ដោយគ្មានការលើកលែងអ្វីឡើយ។

គួរបញ្ជាក់ថា ទូកនេសាទ ថៃ និង វៀតណាមខាងលើនេះត្រូវបាន ឆ្មាំការពារដែនសមុទ្រ របស់ឥណ្ឌូណេស៊ី ចាប់បានកាលពីឆ្នាំមុន ដោយអ្នកនេសាទទាំងអស់ បានរត់ភៀសខ្លួនចេញ ទៅ តាមទូកផ្សេងទៀត ស្ថិតនៅដែនទឹក បាតាំ នៃខេត្តអាសេ របស់ឥណ្ឌូណេស៊ី៕

ឥណ្ឌូណេស៊ី ដុតបំផ្លាញទូក នេសាទ វៀតណាម និង ថៃ ដែលខ្លួនចាប់បាន