ដឹង​ពី​វិធី “​ចៀន​ពង​ទា​” ឲ្យបាន​ស្អាត​អញ្ចឹង ហើយ​ឬ​នៅ​?

ដឹង​ពី​វិធី “​ចៀន​ពង​ទា​” ឲ្យបាន​ស្អាត​អញ្ចឹង ហើយ​ឬ​នៅ​?

​វិជ្ជា​មេផ្ទះ គឺជា​អ្វី​ដែល​ស្ត្រី​គ្រប់រូប មិន​អាច​ខ្វះ​បាន ហើយ​ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក អំពី​វិធី​ចៀន​ពង​ទា ឲ្យបាន​មូល​ស្អាត​ល្អ មិន​បែក និង​ចំណេញ​ពេលវេលា​ទៀត​ផង​។​

​ជំហាន​ទី ១ ៖ ដាក់​ប្រេង​
​ដើម្បី​ពង​ទា​មិន​បែក ចូរ​ប្រើ​ខ្ទះ​មិន​ជាប់ ហើយ​កម្តៅ​វាឲ្យ​ក្តៅ​ល្មម​។ ចាក់​ប័រ ឬ​ប្រេង​អូ​លីវ ឬ​ប្រេង​សាច់ជ្រូក ទៅក្នុង​ខ្ទះ​។

​ជំហាន​ទី ២ ៖ គោះ​ពង​ទា​
​គោះ​ពង​ទា ដាក់​ចាន​ដាច់ដោយឡែក ដើម្បី​ងាយស្រួល​មើល កម្ទេចកម្ទី​សំបក​ពង​ទា ក្រែង​មាន​នៅក្នុង​ពង​ទា​។

​ជំហាន​ទី ៣ ៖ ចាក់​ពង​ទា​ចូល​ក្នុង​ខ្ទះ​
​ដាក់​ពង​ទា ដាច់ដោយឡែក ដើម្បី​កុំឲ្យ​វា​ចូលគ្នា​។​

​ជំហាន​ទី ៤ ៖ គ្រប​ខ្ទះ ពេល​សា​ច់ពង​ទា ឡើង​ពណ៌​ស​
​ប្រហែលជា​មួយ​នាទី គែម​សងខាង​ពង​ទា នឹង​ឡើង​ពណ៌​ស ដូច្នេះ អ្នក​ត្រូវ​គ្រប​ខ្ទះ ហើយ​បន្ថយ​ភ្លើង​បន្តិច ដើម្បី​ឲ្យ​វា​ក្តៅ​ល្អ ទាំង​លើ​ទាំង​ក្រោម (​ដូច​ស្ទីម​អញ្ចឹង​)​។​

​ជំហាន​ទី ៥ ៖ រួចហើយ​
​ត្រូវ​រង់ចាំ​ប្រហែល​ជា ៤ នាទី នោះ​អ្នកនឹង​បាន​ពង​ទា​ចៀន ដ៏​ស្រស់ស្អាត និង​ឈ្ងុយឆ្ងាញ់​ទៀតផង​។ បើ​អ្នក​ចូលចិត្ត​ពង​ទា​ឆ្អិន​ល្អ អ្នក​អាច​រង់ចាំ​វា​យូរ​បន្តិចទៀត​។​ ​តាម​ចំណង់​ចំណូលចិត្ត អ្នក​អាច​រោយ​អំបិល និង​ម្រេច​ពី​លើ​វា ដើម្បី​ឲ្យ​រសជាតិ​កាន់តែ​អស្ចារ្យ​។

​ជំហាន​ទី ៦ ៖ ញ៉ាំ​
​ឥឡូវនេះ អ្នក​អាច​ញ៉ាំ​វា​បាន​ហើយ​។ អ្នក​គួរ​ដឹងថា ពង​ទា​ចៀន មាន​រសជាតិ​ឆ្ងាញ់ និង​មាន​អត្ថប្រយោជន៍​ច្រើន សម្រាប់​អាហារ​ពេលព្រឹក ប៉ុន្តែ អ្នក​ក៏​អាច​ញ៉ាំ​វា​គ្រប់ពេល​ផងដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។