បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ស្លាប់​នៅផ្ទះ​សំណាក់ ក្នុង​ក្រុងព្រះសីហនុ​

ព្រះសីហនុ: បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​ដេកស្លាប់ នៅក្នុង​បន្ទប់​ផ្ទះសំណាក់​យ៊ី​ហោ អា​បា​សាទ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ឧតុនិយម ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​លោក​អនុសេនីយ៍ឯក ខៀវ វ​ន្ថា នាយប៉ុស្តិ៍​សង្កាត់​លេខ​៣ បានអោយដឹងថា បុរស​ជនជាតិ​អង់គ្លេស​ម្នាក់នេះ មានឈ្មោះ SHARLAND TOHN TREVOR កាន់​លិខិតឆ្លងដែន​លេខ​: ០៩៩០០២០៩៥ ផុតកំណត់​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៧ បានមក​រស់នៅ​ផ្ទះសំណាក់​ខា​លើ​នេះ រយៈពេល ៣​ខែ​មកហើយ ដោយ​បរុស​ជនជាតិ​អង់គ្លេស​ម្នាក់នេះ បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​តែ​ម្នាក់​លុះដល់​ព្រឹក​ឡើង ទើប​បុគ្គលិក​ទៅ​រៀបចំ​បន្ទប់​ដឹង ហើយ​បាន​រាយការណ៍​អោយ​សមត្ថកិច្ច​មូលដ្ឋាន អោយ​ចុះមក​ត្រួត​ពិត​មើល​តែម្តង​។​

​ឆ្លងតាម​ការស្រាវជ្រាវ​កា​រស​ល្យ​ពិ​ច្ច័​យ​របស់​ប៉ូលិស និង​លោកគ្រូ​ពេទ្យ គឺ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់នេះ គឺ​ស្លាប់​ដោយសា​តែ​គាំ​បេះដូង ពិតប្រាកដ​មែន​។ ណាមួយ​គាត់​មាន​ជំងឺ​ចាស់​ប្រចាំកាយ​។ សាកសព​បុរស​ជនជាតិ​អង់គ្លេស​នោះ ត្រូវបាន​សមត្ថកិច្ច បញ្ជូន​យក​រក្សាទុក ដើម្បី​រង់ចាំ​ស្ថានទូត មក​ទទួល​យកទៅ​ស្រុកកំណើត​វិញ​៕​

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ស្លាប់​នៅផ្ទះ​សំណាក់ ក្នុង​ក្រុងព្រះសីហនុ​

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ស្លាប់​នៅផ្ទះ​សំណាក់ ក្នុង​ក្រុងព្រះសីហនុ​