លោក​មេធាវី ជា ហៃ រង​ការ​ចោទថា​សា​ហាយ​ស្មន់​ជាមួយ​ប្រពន្ធ​គេ ត្រូវ​ប៉ូលិស​នាំខ្លួន យកទៅ​សាកសួរ​

ព្រះសីហនុ:  លោក​មេធាវី ជា ហៃ រង​ការ​ចោទថា បាន​លួច​សា​ហាយ​ស្មន់​ជាមួយ​ប្រពន្ធ​គេ និង​ប្រើ​អំពើ​ហឹ​ង្សា​លើ​ប្តី​គេ នៅ​ក្រុងព្រះសីហនុ ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ នាំខ្លួន​យកទៅ​សាកសួរ​។ បន្ទាប់មក ប៉ូលិស​បាន​ដោះលែង​វិញ ដោយសារ​មាន​មេធាវី​ម្នាក់ទៀត ចេញមុខ​ធានា​ឲ្យ​នៅក្រៅ​ឃុំ​។
​    ​
​ករណីនេះ បាន​កើតឡើង​នៅក្នុង​ហាង​រកស៊ី ទិញ លក់ និង​បញ្ចាំ​មួយកន្លែង នៅខាងមុខ​ក្លឹប​កម្សាន្ត ៣៣៣ តំបន​ជាប់​របង​មន្ទីរពេទ្យបង្អែក​ខេត្ត (​ពេទ្យ​ចំ ព​ការ​ចេក​) ស្ថិតនៅ​ក្នុងភូមិ​លេខ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​។​
​    ​
​លោក​មេធាវី ជា ហៃ នៅ​ចំពោះមុខ​ស​ត្ថ​កិច្ច បានធ្វើ​ការបដិសេដ​ទាំងស្រុង​ទៅនឹង​បណ្តឹង​ចោទ ប្រកាន់​ខាងលើ ដោយ​លោក​បានធ្វើការ​បញ្ជាក់ថា រវាង​លោក និង​ស្ត្រី​ឈ្មោះ ឯម រ៉ានី គឺជា​ដៃគូ​រកស៊ី​ដាក់​ហ៊ុន​ជាមួយគ្នា ក្នុង​ហាង​សេវាកម្ម​ទិញ​លក់ និង​បញ្ចាំ ( យីហោ អា​នី ) នៅ​កន្លែងកើតហេតុ​ខាងលើ ហើយក៏​គ្មាន​ទំនាក់ទំនង​អ្វី​ពាក់​ព​ន្ធ័​រឿង​ស្នេហា​នោះទេ​។

​ក្រោយពី​ប៉ូលិស​ធ្វើការ​សាកសួរ​ចប់ លោក ជា ហៃ ត្រូវបាន​ដោះលែង​វិញ​ភ្លាមៗ បន្ទាប់ពី​មាន​មេធាវី​របស់គាត់ ឈ្មោះ ឈុន ជ្រា បំពេញបែបបទ សុំ​ធ្វើ​ការធានា​។​
​    ​
​លោក គុណ ប៊ុន​ថា ដើមចោទ ត្រូវជា​ប្តី​របស់​ស្ត្រី ឯម​រ៉ានី បាន​រៀបរាប់​ក្នុង​បណ្តឹង​ថា រូបគាត់​ជា​ជន​​រងគ្រោះ ពេល​តាម​ទាន់​ប្រពន្ធ​ប្រព្រឹត្ត​អំពើ​មិន​គប្បី ហើយក៏​សាក​សួររក​ខុសត្រូវ ស្រាប់តែ​ប្រពន្ធ​របស់គាត់ និង​លោក​មេធាវី ជា​ហៃ រួមគ្នា​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា មកលើ​រូបគាត់​ថែមទៀត​។ ប្រការនេះ លោក​ស្នើសុំ​ឲ្យ​ច្បាប់ ជួយផ្តល់​យុត្តិធម៌​ដល់​រូបគាត់​ផង​៕​

លោក​មេធាវី ជា ហៃ  រង​ការ​ចោទថា​សា​ហាយ​ស្មន់​ជាមួយ​ប្រពន្ធ​គេ ត្រូវ​ប៉ូលិស​នាំខ្លួន យកទៅ​សាកសួរ​