ជិត​ចូល​សហគមន៍​អាស៊ាន​៖ ប៉ូលិសអន្តោប្រវេសន៍​ក​ម្ពុ​ជា​-​ថៃ បង្កើន​សហប្រតិបត្តិកា​រ​គ្នា​

បន្ទាយមានជ័យ: ត្រៀម​ជិត​នឹង​ចូល​ជា​សហគមន៍​អាស៊ាន នៅ​ចុង​ឆ្នាំនេះ ប៉ូលិស បាន​អះអាងថា នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​គ្នា​បន្ថែមទៀត ពិសេស​គឺ​ការផ្លាស់ប្តូរ​ទំនាក់ទំនង​ព័ត៌មាន និង​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ នគរបាល​អន្តោប្រវេសន៍​កម្ពុជា និង​ថៃ បាន​ជួបប្រជុំគ្នា នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្តា​យ​មានជ័យ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​។

​កិច្ចពិភាក្សា​ស្តីអំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប៉ូលិសអន្តោប្រវេសន៍​ទាំងពីរ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ សុផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ណាត់ ថាក់​ថន មេ​បញ្ជ​ការ​តម្រួត​អន្តោប្រវេសន៍​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ កន្លងមក​។​

ក្នុង​កិច្ចប្រជុំ​នៅ​ព្រំដែន​នោះ មេ​ប៉ូលិស​ទាំងពីរ ក៏​ស្នើ​ពង្រឹង​លើ​ការត្រួតពិនិត្យ​ជនអន្តោប្រវេសន៍ ការជំរុញ​គំរោង​ប្រើ​ទិដ្ឋាការ​តែមួយ ដើម្បី​សម្រួល​ការចេញចូល អោយរ​ហ័ស និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​នៃ​ប្រទេស​ទាំងពីរ​។​
    
​មេ​ប៉ូលិសអន្តោប្រវេសន៍​ទាំងពីរ ក៏បាន​លើកឡើងថា គោលបំណង​នៃ​កិច្ច​សហប្រតិបត្តិ​នគរបាល​អន្តោប្រវេសន៍​ទាំង​២ នៅតាម​បន្ទាត់​ព្រំដែន ក្នុងការ​ទប់ស្កាត់​នូវ​បទល្មើស​ឆ្លងដែន រួមមាន ១. ទប់ស្កាត់​បទល្មើស​ជួញដូរ​គ្រឿងញៀន​។ ២.​ទំនិញគេចពន្ធ  ៣.​ឧក្រិដ្ឋកម្ម​ឆ្លងដែន ៤.​ភេរវកម្ម និង​៥.​កិច្ចសហប្រតិបត្តិការ​រួម​ជាទូទៅ​៕

ជិត​ចូល​សហគមន៍​អាស៊ាន​៖ ប៉ូលិសអន្តោប្រវេសន៍​ក​ម្ពុ​ជា​-​ថៃ បង្កើន​សហប្រតិបត្តិកា​រ​គ្នា​

ជិត​ចូល​សហគមន៍​អាស៊ាន​៖ ប៉ូលិសអន្តោប្រវេសន៍​ក​ម្ពុ​ជា​-​ថៃ បង្កើន​សហប្រតិបត្តិកា​រ​គ្នា​
​មេប៉ូលីស​អន្តោប្រវេសន៍​កម្ពុជា ថៃ​ជួបគ្នា​នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​:​ពង្រឹង​ប្តូរ​ព័​ត៍​មាន ,​បង្ក្រាប​បទល្មើស​ឆ្លងដែន​(​រូប​:​សូ​ផុន​)​