នៅ​ចិន​៖ ផ្សិត ក៏ត្រូវ​ដាំ​ក្នុង​រោងចក្រ​ដែរ ទើប​ឆ្លើយតប​ទីផ្សារ​លក់បាន​

​ឌូ​លីន ក្វាង​ស៊ី ចិន: ផ្សិត​ជា​ម្ហូ​ម​បន្លែ​ដ៏​ពេញនិយម​១ របស់​ប្រជាជន​ចិន ក៏​ដូច​ប្រជាជន​អាស៊ី​ផ្សេងទៀត ក៏ត្រូវ​ដាំ​សិប្បនិម្មិត ឬ​ផលិត​ដោយ​រោងចក្រ​ដែរ ទើប​ឆ្លើយតប​តម្រូវការ​បរិមាណ និង​គុណភាព​បាន​។​

ទោះជា​យ៉ាងណា ម្ចាស់​ក្រុមហ៊ុន​ដាំ​ផ្សិត​ស៊ីម​ប៉ាវ តាម​បច្ចេកវិទ្យា នៅ​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ស្រុក​ឌូ​លីន​នៃ​តំបន់​ស្វ័យ​ត​ជនជាតិ​ជួង ខេត្ត​ក្វាង​ស៊ី និយាយថា ការផលិត និង​ដាំ​ផ្សិត​នោះ គឺ​មិន​ប្រើប្រាស់​ថ្នាំ និង​ជាតិគីមី​នោះទេ​។​
    
​អ្នកស្រី ឌី ភីង​អ៊ិ បុគ្គលិក​ក្រុមហ៊ុន មាន​កម្រិត​រោងចក្រ​ផលិត​តាម​បច្ចេកវិទ្យា​ផ្សិត​ស៊ីម​ប៉ាវ​-​ឌូ​លីន បាន​ប្រាប់​ប្រតិភូ​អ្នកកាសែត​កម្ពុជា ដែល​ទៅ​ទស្សនកិច្ច​ទីនោះ កាលពី​ថ្ងៃទី​១៩​តុលា ឆ្នាំ​២០១៥​ថា ផ្ទៃដី​រោងចក្រ មាន​ទំហំ​តែ ០,៥​ហិច​តា ហើយ​បង្កើតឡើង​ប៉ុន្មាន​ឆ្នាំមុន ដោយ​វិនិយោគទុន​ប្រមាណ ៣០ លាន​ដុល្លារ​។​

បុគ្គលិក​នោះ និយាយ​បន្តថា ផ្សិត​ស៊ីម​ប៉ាវ ដែលមាន​ពណ៌​សៗ មាន​ទំហំ ១​ដើម ទំហំ​ប៉ុនកដៃ​មនុស្ស​ចាស់ ហើយ ១​ថង់ៗ នៃ​មេ​ផ្សិត មាន​ដើម​ផ្សិត​ពី ៥ ទៅ ៨ ដើម​។​
    
​គ្រាន់តែ​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ក្នុង​ក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី រោងចក្រ​ត្រូវ​ផលិត​ផ្សិត អោយបាន ៣០ តោន ក្នុង ១​ថ្ងៃ ឬ​អាច​ថា ក្នុង ១​ឆ្នាំ ផលិត​អោយបាន​យ៉ាងតិច ១០.០០០ តោន​។​
    
​ក្រុមហ៊ុន​ក៏​ចង់​ពង្រីក​បង្កើន​បរិមាណ​ផលិត​ដែរ សម្រាប់​លក់​ទៅ​ខេត្ត ទីក្រុង​ដទៃទៀត និង​នាំទៅ​ក្រៅប្រទេស​។ តែ​អ្វីៗ​ត្រូវធ្វើ​តាម​ជំ​ហ៊ាន តាម​ទុន ហើយ​បទពិសោធន៍​នេះ អាច​យកទៅ​ប្រើប្រាស់ នៅ​កម្ពុជា​បាន ព្រោះ​នៅ​កម្ពុជា ប្រជាជន​ចូលចិត្ត​បរិភោគ​ផ្សិត តែ​រំពឹង​មួយផ្នែក​លើ​ផ្សិត​ធម្មជាតិ​ដុះ​ឯង​ក្នុងព្រៃ​។​
 
​សូមបញ្ជាក់ថា ការដាំ​ផ្សិត ត្រូវធ្វើ​ពី​មេ​ផ្សិត​ច្រក​ថង់ ហើយ​យកទៅ​បណ្តុះ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ សីតុណ្ហភាព​ពី ១៥ ទៅ ១៨ អង្សារ​សេ ហើយ​ជិត ១​ខែ នឹង​បាន​ផល​ដក​បាន​។ ផលទុន​ប្រមូលបាន​ជាង ១,៦ លាន​ដុល្លារ ក្នុង ១​ឆ្នាំៗ​៕

នៅ​ចិន​៖ ផ្សិត ក៏ត្រូវ​ដាំ​ក្នុង​រោងចក្រ​ដែរ ទើប​ឆ្លើយតប​ទីផ្សារ​លក់បាន​

នៅ​ចិន​៖ ផ្សិត ក៏ត្រូវ​ដាំ​ក្នុង​រោងចក្រ​ដែរ ទើប​ឆ្លើយតប​ទីផ្សារ​លក់បាន​

នៅ​ចិន​៖ ផ្សិត ក៏ត្រូវ​ដាំ​ក្នុង​រោងចក្រ​ដែរ ទើប​ឆ្លើយតប​ទីផ្សារ​លក់បាន​