គ្រូពេទ្យ​ប្រចាំ​ឃុំ​រកា ត្រូវបាន​តុលាការ​បើក​សវន​កា​ជំនុំ​ជំ​រះ ជា​លើកដំបូង​

បាត់ដំបង: គ្រូពេទ្យ​ដែល​គ្មាន​សញ្ញាប័ត្រ​និង​គ្មាន​ជំនាញ ប្រចាំ​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបងឈ្មោះ យ៉ែម ជ្រិ​ន រង់​ការចោទប្រកាន់​ព្យាបាល​ជម្ងឺ​បង្ក​ឲ្យ​ប្រជាពលរដ្ឋឆ្លង​មេរោគ​អេដស៍​២៩០​នាក់​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​មកកាន់​តុលាការដើម្បី​បើក​សវន​កា​ជំនុំ​ជំ​រះ ជា​លើកដំបូង​ហើយ​។​

​ក្រោយពី​អតីត​គ្រូពេទ្យ​ឈ្មោះ យ៉ែម ជ្រិ​ន ត្រូវបាន​គេ​ឃុំខ្លួន​នៅ​ពន្ធនាគារខេត្តបាត់ដំបង​ជិត​មួយឆ្នាំ​មក​នោះ​។​ការនាំ​ខ្លួន​ជន ជាប់ចោទ​យកមក​ជំនុំ​ជំ​រះនេះ​បាន​​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ គ្រា​ដែលមានសេចក្តីរាយការណ៍​ពី​ឃុំ​រកា​ឲ្យ​ដឹងថា មាន​ក្មេងប្រុស​ស្រី​និង​មនុស្ស​ចាស់​ឆ្លងមេរោគ​អេដស៍ ចំនួន​១០​នាក់​នៅក្នុង​ឃុំ​រកា មកដល់ពេលនេះ​បាន​ស្លាប់រួចមកហើយ​។​

ការនាំ​ខ្លួន​ជន​ចាប់​ចោទ​ឈ្មោះ យ៉ែម ជ្រិ​ន យកមក​ជំនុំ​ជំ​រះ នៅ​តុលាការខេត្ត​បាត់ដំបងគេ​សង្កេតឃើញ​មានការ​ចូលរួម​ពី​ក្រុមគ្រួសា​ជនរងគ្រោះ​បាននាំគ្នា​ចូលមក​ស្តាប់​ការបើក​អង្គ​សវ​ការ​របស់ តុលាការ​នោះ​ផងដែរ​។​ពាក់ព័ន្ធ​និង​ការ​ជំនុំ​ជំ​រះ​រឿងក្តីគ្រូពេទ្យ ឈ្មោះ យ៉ែម ជ្រិ​ន  ចៅក្រម​ជំនុំ​ជំ​រះ  លោក លី​ស សុខា បាន​ប្រាប់អ្នកយកព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃទី​២០ ខែតុលា នេះ​ឲ្យ​ដឹងថា ជនជាប់ចោទឈ្មោះ យ៉ែម ជ្រិ​ន គឺ​ស្ថិតនៅ​តុលាការ​កំពុង​សាកសួរ មិនទាន់​ប្រកាសសាលក្រម​នៃ​ការផ្តន្ទាទោស នៅឡើយ​នោះទេ រឿងក្តី​គ្រូពេទ្យ​ឈ្មោះ យ៉ែម ជ្រិន អាច​និង​ដំណើរការ​ទៅ​រយៈពេល​៥​ថ្ងៃ​ទើប​តុលាការ​ធ្វើការ​ប្រកាស​សាលក្រម​វិ​និច្ច័​យ​។​

​សូមបញ្ជាក់ថា គ្រូពេទ្យ​ឈ្មោះ យ៉ែម ជ្រិ​ន អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​រកា ស្រុកសង្កែ ត្រូវបាន​នគរបាល​ខេត្តបាត់ដំបង​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៤ ក្រោយពី​មានការ​ភ្ញាក់ផ្អើល​នូវ​ករណី​ផ្ទុះ​អ្នក​ឆ្លង​មេរោគ​អេដស៍​ដ៏​ច្រើន​ស​ន្ទឹ​កសន្ធាប់​លើកដំបូង​នៅ​ឃុំ រកា​នោះ  ដែល​ករណី​ឆ្លង​មេរោគ​អេដស៍ ត្រូវគេ​ដាក់ការសង្ស័យថា​បង្កឡើង​ដោយ​ការព្យាបាល​ជម្ងឺ​ទៅលើ​ប្រជាពលរដ្ឋ​មិនប្រុងប្រយ័ត្ន​របស់​គ្រូពេទ្យ​ឈ្មោះ យ៉ែម ជ្រិ​ន​។​
             
​អតីត​គ្រូពេទ្យ​ឈ្មោះ យ៉ែម ជ្រិ​ន ត្រូវបាន​តំណាង​យ្យ​ការ​នៃ​សា​សាល​ដំបូង​ខេត្តចោទប្រកាន់​ចំនួន​៣​ចំណុច​១.​ការប្រព្រឹត្ត​រាលដាល​មេរោគ អេដស៍​ក្នុង​ចេតនាចម្លង​អ្នកដទៃ ក្នុង​មាត្រា​១៨​និង​៥០ នៃ​ច្បាប់​ស្តីពី​អេដស៍ ហើយ​ប្រសិន​គេរកឃើញ កំហុស​ពិតប្រាកដ​ជនសង្ស័យ​ប្រឈម​និ​ជាប់ពន្ធនាគារ​ពី​១០​ទៅ​១៥​ឆ្នាំ ២,ឃាតកម្ម​ដោយ អំពើ​ឃោរឃៅ ក្នុង​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ និ​ច​ចំណុច​ទី​៣,ចោទប្រកាន់ ពីបទ បើក​ពី​គ្រោះ​ជម្ងឺ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​

​ពាក់ព័ន្ធ​និង​ការនាំ​ខ្លួន​ជនជាប់ចោទ​ឈ្មោះ យ៉ែម ជ្រិ​ន មក​ចំ​នុំ​ជំ​រះ​សង្កេតឃើញមជ្ឈដ្ឋាន​ទូទៅ និង​ក្រុមគ្រួសារ ជនរងគ្រោះ​បាននាំគ្នា​មក​ស្តាប់​ក្នុងសវនាការ​​យ៉ាង​ច្រើ​កុះក និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ដំណើរការ​កាត់ក្តី​របស់​តុលាការ​ថា​តើ​អតីត​គ្រូពេទ្យ​ប្រចាំ​ឃុំ​រកា​រូបនោះ ត្រូវ​ជាប់ទោស​ប៉ុន្មាន​ឆ្នាំឲ្យ​សាក​សមនិង​កំហុស​របស់គាត់​ដែល​បាន​ប្រព្រឹត្ត មកលើ​ប្រជាពលរដ្ឋ បណ្តាលឆ្លង​មេរោគ​អេដស៍​ដ៏​ច្រើន និង​ស្លាប់​ជា​បន្ត​បន្ទាប់មក​នោះ ៕R