ឡុង ចាន់រ៉ា បាក់​ឆ្អឹង​​ជើង ក្នុង​ការ​ប្រកួត​ប្រដាល់​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ២០១៥

ភ្នំពេញ៖ ការប្រកួតប្រដាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៥ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ដែលជាថ្ងៃទី២ ក្នុងយុទ្ធនាការនេះ អ្នកប្រដាល់មួយរូប គឺកីឡាករ ឡុង ចាន់រ៉ា បានរងរបួសបាក់ឆ្អឹងស្មងជើងស្ដាំ នៅពេលប្រកួត គ្រាដែលខ្លួនកីឡាករទាបបំផុតក្នុងរយៈពេលជាង១០ឆ្នាំ គឺឈ្នះបាន ៤០០០០រៀល និងចាញ់បានត្រឹម ៣០០០០ រៀល ។

អ្នកប្រដាល់ ឡុង ចាន់រ៉ា ដែលប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាមក្របខណ្ឌ ក-២ នោះ បានជួបប្រកួតជាមួយអ្នកប្រដាល់ សំណាង សិលា សមាគមក្លឹបក្រសួងមហាផ្ទៃ សម្រាប់វគ្គជម្រុះលើកដំបូងរបស់ខ្លួន ។ ក្នុងការប្រកួតនៅទឹកទី១ អ្នកប្រដាល់ ឡុង ចាន់រ៉ា បានលើកជើងទាត់ទៅលើគូប្រកួត តែត្រូវ សំណាង សិលា លើកជើងឆ្វេងច្រាសសងមកវិញ បណ្ដាលឲ្យស្មង និងស្មងប៉ះទង្គិចគ្នា តែស្មងជើងស្ដាំរបស់ សំណាង បាក់មិនអាចបន្តការ ប្រកួតបានទៀតទេ ។

ភ្លាមៗនោះ អ្នកប្រដាល់រូបនេះត្រូវបានដឹកតាមរថយន្តសង្គ្រោះយកទៅកាន់មន្ទីរ ពេទ្យមិត្តភាពកម្ពុជា-សូវៀត ក្រោមការជួយជ្រោមជ្រែងពីសំណាក់ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា និងជាអនុប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ។

លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បានប្រាប់ឲ្យដឹងថា ជើងនេះមិនមានបញ្ហាអ្វីទេ ការព្យាបាលនឹងឆាប់បានជាសះស្បើយ ហើយមិនចាំបាច់វះដាក់ដែកឡើយ គឺគេអាចចាប់ដែកពីក្រៅបាន ។ លោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជា ក៏បានអះអាងដែរថា សហព័ន្ធនឹងចំណាយលុយ ដើម្បីព្យាបាលកីឡាកររូបនេះ ។

គួរបញ្ជាក់ថា ក្នុងការប្រកួតនៅថ្ងៃទី២នេះ ក្រៅពីរងរបួសបាក់ជើងនោះ គឺនៅមានអ្នករបួសលើមុខ ហើយក៏មិនមានអ្នកណារងរបួសធ្ងន់ធ្ងរ ទៀតនោះឡើយ ៕

ឡុង ចាន់រ៉ា បាក់​ឆ្អឹង​​ជើង ក្នុង​ការ​ប្រកួត​ប្រដាល់​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ២០១៥

ឡុង ចាន់រ៉ា បាក់​ឆ្អឹង​​ជើង ក្នុង​ការ​ប្រកួត​ប្រដាល់​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ២០១៥