ផ្អើល​ទាំង​​យប់​​រឿងប៉េអឹមខណ្ឌដូនពេញ​យក​អាយឌី​វាយ​បុរស​​ម្នាក់​​បាក់​ធ្មេញ​មុខ​អស់​៣​

រាជ​ធានីភ្នំពេញ​ ៖ ​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ពេល​ដែល​បុរស​ម្នាក់​​​ជិះ​ម៉ូតូ​ម៉ាកនិ​ក អត់​ស្លាក​លេខ ​មួយគ្រឿង ​​​​ត្រូវ​បាន​​កងរាជ​អាវុធ​ហត្ថ​ខណ្ឌដូនពេញ ​ឃាត់ខ្លួន តែ​បុរស​​​រូបនេះ​​មិន​ព្រម​ឱ្យ​ឃាត់​​ ក៏​ត្រូវ​​ប៉េអឹម​​ម្នាក់​​មិន​ស្គាល់​អត្តសញ្ញាណយកIDវាយ​​បាក់​ធ្មេញ​មុខ​អស់៣ ហើយ​បងប្អូន​ដែល​នៅ​ជិត​នោះ​​ថត​បានvideoសកម្មភាព​​​ខាងលើ ​បន្ទាប់​មក​​​បុរស​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹងនៅ​ប៉ុ​ស្ពិ៍នគ​របាល​​រដ្ឋ​បាល​ផ្សារ​កណ្ដាល​១ តែ​សមត្ថ​កិច្ច​មិន​ទទួល​ពាក្យបណ្ដឹង កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​២១ ​តុលា ​តាម​បណ្តោយ​ផ្លូវ​១៣៦ ម្តុំ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ​។

យុវជន​រង​គ្រោះ​ខាងលើ​​​ឈ្មោះ​ ប៉ូ លីលា អាយុ២៦ឆ្នាំ​ ជា​សន្តិសុខ​ឯកជន​មួយ ស្នាក់​នៅក្នុង​សង្កាត់ផ្សារ​អូ​រឫស្សី​១ ខណ្ឌ​៧​មក​រា​ ។

​​បុរស​​រង​គ្រោះ​​ដែល​ប៉េអឹម​វាយបាក់​ធ្មេញ​ បាន​និយាយ​​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ទុក​ម៉ូតូ​​​ម៉ាកស៊ុ​យ​ហ្សឺ​គីនិ​ក ព​ណ៌ត្រួយ​ចេកលាយស អត់​ទាន់​មាន​ស្លាក​លេខ ​នៅ​លើ​ចិញ្ចើមផ្លូវ​លេខ​១៣៦ ដោយ​គាត់​បាន​ឡើង​ទៅ​កន្លែងធ្វើការ​របស់​គាត់ ខណៈនោះក៏​មាន​PMខណ្ឌដូនពេញ បាន​មក​ចាប់​យក​ម៉ូតូ​​របស់​គាត់​ដោយ​សួរ​ថា ម៉ូតូ​របស់​អ្នក​​ ​គាត់​​ឆ្លើយ​ថា​ ម៉ូតូ​​របស់​គាត់​ នៅ​ពេល​នោះ PM ក៏​សូម​ឃាត់​ខ្លួន​​ ​និងម៉ូតូ ព្រោះ​ដើម្បី​ស្រាវជ្រាវ តែ​គាត់​មិន​ព្រមឱ្យ​​​ឃាត់ក៏​​មាន​ការ​ប្រវាយប្រតប់គ្នា ខណៈនោះ ក៏​ត្រូវ​​ប៉េអឹម​​ម្នាក់​ដែលមិន​ស្គាល់​អត្ត​សញ្ញាណនៅ​ជិត​នោះ​​យក​អាយឌីវាយគាត់​បណ្តាល​ឱ្យ​​បាក់​ធ្មេញ​មុខ​អស់៣ ​ហើយ​​គាត់​​​​បាន​ទៅ​ដាក់​ពាក្យបណ្ដឹងនៅ​ប៉ុ​ស្ពិ៍នគរ​បាល​​​រដ្ឋ​បាល​ផ្សារ​កណ្ដាលទី​​១ តែ​សមត្ថ​កិច្ច​មិន​ទទួល​ពាក្យបណ្ដឹង​ទេ ​ដោយ​ប្រាប់​ថា ​រឿង​PM​ទុកឱ្យ​​PM​ជា​អ្នក​ដោះស្រាយ​ទៅ​ ។

ក្រោយ​ពេល​កើតហេតុ កង​រាជ​អាវុធ​ហត្ថ​ខណ្ឌដូនពេញ បាន​យក​ម៉ូតូ​​របស់​បុរស​រង​គ្រោះ​ខាងលើ​​ទៅ​រក្សា​ទុក​នៅ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អា​វុត​ហត្ថ​ខណ្ឌដូនពេញ​ដើម្បី​ស្រាវជ្រាវ​បន្ដ ៕