លោក​ប៉េ​ប កា​ឌី​យ៉ូ​ឡា ធុញថប់​ប្រសិនបើ​ដឹកនាំ​ក្លិប​ក្នុង​រយៈពេល​យូរ​ខុស​ពី​គ្រូបង្វឹក​ក្លិប​Arsenal

លោក​ប៉េ​ប កា​ឌី​យ៉ូ​ឡា គ្រូបង្វឹក​ក្លិប​Bayern Munich បាន​និយាយ​ពី​អនាគត​របស់​ខ្លួន​ជា​ថ្មី​ថា គឺជា​រឿង​ធុញថប់​ដែល​ដឹកនាំ​ក្លិប​ណាមួយ​ក្នុង​រយៈពេល​យូរ​លើស​កំណត់ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​បាន​កោតសរសើរ​ដល់​លោក​អា​សេន វ៉េ​ង​ហ្គឺ ដែល​កំពុង​ដឹកនាំ​ក្លិប​Arsenal បាន​គម្រប់​២០​ឆ្នាំ​នៅ​ឆ្នាំ​ក្រោយ ខណៈ​លោក​ប្រហែល​មិន​អាច​យក​គំរូ​តាម​បាន​ទេ ។ លោក​ប៉េ​ប កា​ឌី​យ៉ូ​ឡា បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​ក្នុង​ពេល​បច្ចុប្បន្ន​អាច​នៅ​គ្រប់គ្រង​ក្លិប​តែ​មួយ តែ​ក្នុង​រយៈពេល​២០​ឆ្នាំ​វា​ជា​រឿង​មួយ​ដែល​មិន​អាច​អនុវត្ត​បាន ។ គ្មាន​នរណា​ម្នាក់​មាន​កម្លាំងចិត្ត​ឡើយ គឺជា​រឿង​មួយ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ធុញថប់ ។ សម្រាប់​លោក អា​សេន វ៉េ​ង​ហ្គឺ អាច​ធ្វើ​បាន ប៉ុន្តែ​សម្រាប់​ខ្ញុំ​មិន​ប្រាកដជា​ធ្វើ​ដូច្នេះ​បាន » ៕