PSG vs​ Real Madrid ខ្លាំង​ប៉ះ​ខ្លាំង យក​មួយ​ណា​យប់​នេះ?


PSG vs​ Real Madrid ខ្លាំង​ប៉ះ​ខ្លាំង យក​មួយ​ណា​យប់​នេះ?

ក្រុម​ជើង​ឯក​​បារាំង​ Paris Saint-Germain នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Parc des Princes ​ស្វាគមន៍​ក្រុម​យក្ស​​អេស្ប៉ាញ Real Madrid ​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​ A ​នា​វេលា​ម៉ោង​០១:៤៥​នាទី​រំលង​អាធ្រាត្រ​​យប់​នេះ​។

 

PSG vs​ Real Madrid ខ្លាំង​ប៉ះ​ខ្លាំង យក​មួយ​ណា​យប់​នេះ?

 

​ក្រុម​អ្នក​មាន និង​ខ្លាំង​ទាំង​២​នេះ បើក​ឆាក​២​ប្រកួត​កន្លង​មក ឈ្នះ​ទាំង​២​ប្រកួត​ដូច​គ្នា ប៉ុន្តែ​ Real ឈរ​កំពូល​តារាង ដោយ​ខុស​គ្នា​ត្រង់​គ្រាប់​ស៊ុត​១​គ្រាប់។ ប៉ុន្តែ​សម្រាប់​ប្រកួត​ធំ​យប់​​នេះ​​វិញ អ្នកចាត់ការ​ Laurent Blanc ​របស់​ PSG បាន​លើក​ឡើង​រួច​ហើយ​ថា ក្រុម​របស់​លោក បាន​ត្រៀម​ខ្លួន​រួច​​ជា​ស្រេច ដើម្បី​បំបាក់​​ស្ដេច​ស និង​ធីប​​ Super Star Cristiano Ronaldo ​​ឲ្យ​ស្ងាត់​ឈឹង​តែ​ម្ដង។

 

​សម្ដី​អ្នកចាត់ការ៖

 

PSG vs​ Real Madrid ខ្លាំង​ប៉ះ​ខ្លាំង យក​មួយ​ណា​យប់​នេះ?

 

​Laurent Blanc អ្នកចាត់ការ​ក្រុម​ PSG បាន​និយាយ​មុន​ប្រកួត​ធំ​យប់​នេះ​ថា៖ “​ប្រកួត​នេះ នឹង​ក្លាយ​ជា​ប្រកួត​ដ៏​អស្ចារ្យ ដ៏​ពិសេស សម្រាប់​កិត្តិនាម​ក្លិប​របស់​យើង។ យើង​​នឹង​លេង​ទល់​នឹង​​ក្រុម​ដ៏​អស្ចារ្យ​បំផុត​នៅ​អឺរ៉ុប។ ប៉ុន្តែ​យើង​អាច​​ឈ្នះ​ក្នុង​ប្រកួត​នេះ ព្រោះ​យើង​ជា​ម្ចាស់​ផ្ទះ ព្រោះ​យើង​មាន​សមត្ថភាព ព្រោះ​យើង​​ក៏​ធ្លាប់​បាន​បំបាក់​ក្រុម​ខ្លាំង​​ Barcelona ​​ម្ដង​ហើយ​ដែរ។ ចំពោះ​ Cristiano Ronaldo គាត់​លឿន​ និង​អាច​ស៊ុត​ចូល​ច្រើន…ដូច្នេះ​យើង​ត្រូវ​តែ​ប្រយ័ត្ន​ចំពោះ​គាត់​បំផុត”។

 

PSG vs​ Real Madrid ខ្លាំង​ប៉ះ​ខ្លាំង យក​មួយ​ណា​យប់​នេះ?

 

រីឯ​ Rafael Benítez អ្នកចាត់ការ​ Real វិញ ​ក៏​បាន​និយាយ​ផង​ដែរ​ថា៖ “រយៈពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ពួកគេ​ (PSG) បាន​​ឈ្នះ​ពាន​​ស្ទើរ​តែ​គ្រប់​យ៉ាង​​នៅ​ក្នុង​ស្រុក ហើយ​ពួក​គេ​ជា​ក្រុម​ល្អ​បំផុត​នៅ​ប្រទេស​បារាំង។ ពួកគេ​បាន​ទិញ​ចូល​កីឡាករ​ល្អៗ​ច្រើន​ណាស់ ដូច្នេះ​​វា​នឹង​ក្លាយ​ជា​ប្រកួត​ដ៏​អស្ចារ្យ ជាមួយ​នឹង​ក្រុម​ដ៏​អស្ចារ្យ”។

 

ជើង​កីឡាករ៖

 

PSG vs​ Real Madrid ខ្លាំង​ប៉ះ​ខ្លាំង យក​មួយ​ណា​យប់​នេះ?

 

ម្ចាស់​ផ្ទះ​ PSG នឹង​អវត្តមាន​កីឡាករ​សំខាន់​មួយ​ចំនួន​ដូច​ជា David Luiz (របួស​ជង្គង់) និង​ Kimpembe (របួស​ក​ជើង) ​ដូច្នេះ​១១​នាក់​​ដំបូង​របស់​ក្រុម​ខ្លាំង​បារាំង ​អាច​ជា៖ Trapp; Aurier, Marquinhos, Thiago Silva, Maxwell; Verratti, Matuidi, Thiago Motta; Di María, Ibrahimović, Cavani។

 

PSG vs​ Real Madrid ខ្លាំង​ប៉ះ​ខ្លាំង យក​មួយ​ណា​យប់​នេះ?

 

ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Real Madrid វិញ ​នឹង​អវត្តមាន​កីឡាករ​សំខាន់ៗ​ច្រើន​ដូច​ជា Carvajal (របួស​ក​ជើង), James Rodríguez (ភ្លៅ), Pepe (បញ្ហា​សាច់​ដុំ), Benzema (សរសៃពួរ), Bale (សរសៃពួរ)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ស្ដេច​ស ​អាច​ជា៖ Navas; Danilo, Varane, Ramos, Marcelo; Kroos, Casemiro, Modrić; Isco, Ronaldo, Kovačić។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

​ក្រុម​ទាំង​​២​នេះ ធ្លាប់​ជួប​គ្នា​៤​ដង ​ប៉ុន្តែ​តាំង​ពី​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ ​ក្នុង​ការ​ប្រកួត​ UEFA Cup Winners’ Cup​ និង UEFA Cup​ ​ដោយ​ក្នុង​នោះ PSG ឈ្នះ​២​ដង, Real ឈ្នះ​១​ដង និង​ស្មើ​គ្នា​១​ដង។

 

PSG ធ្លាប់​យក​ឈ្នះ​ Barcelona ៣-២ នៅ​ទីក្រុង​​ប៉ារីស ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នេះ​ដូច​គ្នា កាល​ឆ្នាំ​២០១៤។

 

PSG ធ្លាប់​ប៉ះ​ក្រុម​អេស្ប៉ាញ​សរុប ២៤​ប្រកួត ឈ្នះ​១០ ស្មើ​៦ និង​ចាញ់​៨ រីឯ​ Real វិញ ធ្លាប់​ប៉ះ​ក្រុម​បារាំង​​សរុប​២៨​ប្រកួត ឈ្នះ​១៦ ស្មើ​៥ និង​ចាញ់​៧​ដង។

 

​ព្យាករណ៍​គូ​នេះ​គឺ៖ PSG ១-១ Real Madrid, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​គូ​ប្រកួត​ទាំង​អស់​យប់​នេះ​គឺ៖

 

PSG vs​ Real Madrid ខ្លាំង​ប៉ះ​ខ្លាំង យក​មួយ​ណា​យប់​នេះ?

 

-ចុចអាន៖ កាំភ្លើង​ធំ​ បាញ់​២​គ្រាប់​​ឲ្យ​​ Bayern ចាញ់​លើក​ដំបូង​យ៉ាង​ភ្ញាក់​ផ្អើល

-ចុចអាន៖ Rooney៖ ​ខ្ញុំ​ចង់​ឈ្នះ​ Champions League ម្ដង​ទៀត!

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ UEFA