បុរសជាអ្នកទេសចរ ត្រូវក្រុមជើងកាង ហុងកុង វ៉ៃស្លាប់ ក្នុងរឿង បង្ខំឲ្យទិញឥវ៉ាន់

ហុងកុង៖ បុរសអាយុ ៥៤ឆ្នាំ ត្រូវបានគេសងសឹក នៅពេលដែល នារីជាសមាជិកម្នាក់ ក្នុង ដំណើរកំសាន្ដទេសចរណ៍បែប "forced shopping"  បដិសេធ មិនទិញ អ្វីទាំងអស់ នៅក្នុងហាងលក់គ្រឿង អលង្ការមួយកន្លែង ដែលនេះជា ការរៀបចំមួយ របស់អ្នកនាំផ្លូវស្រីម្នាក់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាអ្នកទេសចរមួយរូប ដែលត្រូវបាន​គេវ៉ៃ នៅក្រៅហាង ហុងកុងមួយកន្លែងនេះ បានស្លាប់នៅថ្ងៃបន្ទាប់ ដោយសារតែ រងរបួសធ្ងន់ធ្ងរ ក្រោយពី ព្យាយាម ចូលខ្លួន ទៅដោះស្រាយ និងពន្យល់ ក្នុងអំឡុងពេល ដែលអ្នកនាំផ្លូវស្រី ឈ្លោះគ្នា ជាមួយនឹង អ្នកទេសចរស្រីម្នាក់ទៀត ដោយសារតែនាង មិនព្រមទិញ អ្វីទាំងអស់ នៅក្នុងហាងលក់គ្រឿងអលង្ការ។ នៅក្នុងនោះ បានឲ្យដឹងថា បុរសរងគ្រោះ ដែលជាអ្នករស់នៅ ក្នុងប្រទេសចិន និងនារីជាអ្នកទេសចរ រូបនេះ ត្រូវបាន គេចាប់អូសទៅខាងក្រៅ និងវ៉ៃយ៉ាង ដំណំ ដោយក្រុមជើងកាង។​ យ៉ាងណាមិញ គាត់ត្រូវបាន គេរកឃើញ នៅខាងក្រៅហាង ក្នុង Kowloon នៅព្រឹកថ្ងៃច័ន្ទមុននេះ។ 

សម្រាប់ហេតុការណ៍នេះ ប៉ូលីសបានឃាត់ខ្លួន​មនុស្ស យ៉ាងតិច ៤នាក់ និង ខាងក្រុមហ៊ុន ទេសចរណ៍ Hong Kong Tourist Board (HKTB)  បានបង្ហាញការ សោកស្ដាយជាខ្លាំង ទៅលើហេតុការណ៍មួយនេះ នេះបើតាម ការរាយការណ៍ពី BBC ។
បុរសជាអ្នកទេសចរ ត្រូវក្រុមជើងកាង ហុងកុង វ៉ៃស្លាប់ ក្នុងរឿង បង្ខំឲ្យទិញឥវ៉ាន់
រូបភាព នារីជាអ្នកនាំផ្លូវ ត្រូវបានចាប់ខ្លួន

បុរសជាអ្នកទេសចរ ត្រូវក្រុមជើងកាង ហុងកុង វ៉ៃស្លាប់ ក្នុងរឿង បង្ខំឲ្យទិញឥវ៉ាន់
បុរសជាអ្នកទេសចរ ស្លាប់ក្រោយពី ត្រូវបានគេវាយឲ្យរបួស ដោយសារជួយនារី ដែលមិនព្រមទិញឥវ៉ាន់

បុរសជាអ្នកទេសចរ ត្រូវក្រុមជើងកាង ហុងកុង វ៉ៃស្លាប់ ក្នុងរឿង បង្ខំឲ្យទិញឥវ៉ាន់
គួរបញ្ជាក់ថា​ ដំណើរទេសចរណ៍ "forced shopping" នេះ មានន័យថា ភ្ញៀវទាំងឡាយនឹង មិនត្រូវចំណាយ ប្រាក់ ឬ ទទួលការស្នាក់ នៅក្នុងសណ្ឋាគារថោកៗ រួមជាមួយនឹង ការធ្វើដំណើរ មិនយកប្រាក់ ប៉ុន្ដែភាគច្រើន គឺពួកគេចំណាយពេល ចូលទៅមើល ក្នុងហាងលក់ទំនិញផ្សេងៗ និងមានសំពាធ ក្នុងការទិញទំនិញ។ ដំណើរកំសាន្ដ Forced Shopping នេះគឺជារឿងខុសនឹងច្បាប់ ដែលមានការចូលរួម ពីអ្នកចាត់ចែងដំណើរទេសចរនេះ ដែលពួកគេ សង្ឃឹមថា នឹងទទួលបាន ប្រាក់កម្រៃ តាមរយៈបណ្ដាហាងទាំងនោះមកវិញ។

នេះជាបញ្ហាដ៏ធំមួយ បែបនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនិយម ធ្វើដំណើរកំសាន្ដទៅក្រៅ ប្រទេស សូមមេត្ដាប្រុងប្រយ័ត្ន៕

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត