ល្បី​កក្រើក! ​មេ​ធាវី​ជា ហៃ ​កូន​ប្រសា​អនុ​ប្រធាន​ តុលាការ​កំពូល​ លួច​ស្នេហាជាមួយ ​ប្រពន្ធ​គេ​

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​២០​ តុលា​នេះ នៅ​ចំណុច​ក្រុម​២ ភូមិ​៤ សង្កាត់​០៤ មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ជា​មេធាវីត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោម​បណ្តឹង​ពី​បទសាហា​យ​ស្មន់ និងប្រើប្រាស់​អំពើ​ហិង្សា​។

លោក គុណ ប៊ុ​ន​ថា ជា​ប្តី​របស់​អ្នកស្រី​ម៉ៃ រ៉ា​នី បាន​អះអាង​ថា លោក ជា ហៃ មានមុខ​របរ​ជាមរ​ធា​វី​បាន​មក​លប​លួចទាក់ទង​ប្រ​ព​ន្ឋ​របស់​គាត់ ក្រោម​រូបភាព​ចូល​ហ៊ុនបើកហាង​បញ្ចាំ ប៉ុន្តែ​តាម​ពិតមេធាវី​រូប​នោះ​បាន​ទាក់ទង​ប្រ​ព​ន្ធ​របស់​គាត់ ហើយ​នៅ​ពេល​គាត់​មក​ទាន់​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា លោកមេធាវី​រូប​នោះ​បាន​វាយ​មក​លើ​គាត់​ដែល​ជា​ប្តី​ស្របច្បាប់​។​

លោក​បាន​អះអាង​ដោយ​ខ្លី​ទៀត​ថា នៅ​ពេល​នោះ លោកបាន​ដាក់​ពាក្យ​ប្តឹង​លោកមេធាវី ជា ហៃ​នេះ ពី​បទសាហា​យ​ស្មន់ និងប្រើប្រាស់​អំពើ​ហិង្សា​។

អ៊ុំ​ស្រី  ចេ​ង ឃាន ត្រូវជា​ម្តាយលោកស្រី ម៉ៃ រ៉ា​នី បាន​អះអាង​ស្រ​ដៀង​គ្នា​ទៅ​នឹង​លោក គុណ ប៊ុ​ន​ថា ដែល​ត្រូវជា​កូនប្រសា​ថា កូនស្រី​របស់​គាត់ដោយសារ​តែ​ស្នេហា​លើ​លោក ជា ហៃ បាន​ភ្លេច​ទាំង​ប្តី ទាំង​បងប្អូន និង ម្តាយបង្កើត លប​លួច​ស្នេហាបំផ្លាញ​ទ្រព្យសម្បត្តិអស់​ជា​ច្រើន​ម៉ឺន​ដុល្លា​រ។

​លោក​មេធាវី ជា ហៃ ដែល​គេ​ស្គាល់​ថា ត្រូវ​ជា​កូនប្រសា​លោក គង់ ស្រី​ម មាន​តួនាទី​ជា​អនុប្រធាន​តុលាការ​កំពូល​មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​បំភ្លឹបាន​ទេ ដោយ​ទូរ​ស័ព្ទ​របស់លោក​ទទួល​ការ​ហៅ​ចូល​បាន​ហើយ​ តែ​ពុំ​មាន​អ្នក​លើក​ទទួលនៅ​រសៀល​ថ្ងៃ​ទី​២១ តុលា នេះ​៕

ល្បី​កក្រើក! ​មេ​ធាវី​ជា ហៃ ​កូន​ប្រសា​អនុ​ប្រធាន​ តុលាការ​កំពូល​ លួច​ស្នេហាជាមួយ ​ប្រពន្ធ​គេ​
ល្បី​កក្រើក! ​មេ​ធាវី​ជា ហៃ ​កូន​ប្រសា​អនុ​ប្រធាន​ តុលាការ​កំពូល​ លួច​ស្នេហាជាមួយ ​ប្រពន្ធ​គេ​
ល្បី​កក្រើក! ​មេ​ធាវី​ជា ហៃ ​កូន​ប្រសា​អនុ​ប្រធាន​ តុលាការ​កំពូល​ លួច​ស្នេហាជាមួយ ​ប្រពន្ធ​គេ​
ល្បី​កក្រើក! ​មេ​ធាវី​ជា ហៃ ​កូន​ប្រសា​អនុ​ប្រធាន​ តុលាការ​កំពូល​ លួច​ស្នេហាជាមួយ ​ប្រពន្ធ​គេ​
ល្បី​កក្រើក! ​មេ​ធាវី​ជា ហៃ ​កូន​ប្រសា​អនុ​ប្រធាន​ តុលាការ​កំពូល​ លួច​ស្នេហាជាមួយ ​ប្រពន្ធ​គេ​
ល្បី​កក្រើក! ​មេ​ធាវី​ជា ហៃ ​កូន​ប្រសា​អនុ​ប្រធាន​ តុលាការ​កំពូល​ លួច​ស្នេហាជាមួយ ​ប្រពន្ធ​គេ​
ល្បី​កក្រើក! ​មេ​ធាវី​ជា ហៃ ​កូន​ប្រសា​អនុ​ប្រធាន​ តុលាការ​កំពូល​ លួច​ស្នេហាជាមួយ ​ប្រពន្ធ​គេ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត