អគ្គនាយកដ្ឋានកាំកុងត្រូល ហាមមិនឲ្យនាំចូលអាហារ បំប៉នផលិត នៅឥណ្ឌាប៉ះពាល់ សុខភាពចូលកម្ពុជា

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន កាំកុងត្រូលកម្ពុជា នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥នេះ បានចេញសេចក្ដី ជូនដំណឹង មួយហាមឃាត់មិនឲ្យ មានការនាំចូល និងចរាចរផលិតផល អាហារបំប៉នដែលមានជាតិ លោហៈធ្ងន់ធ្ងរ សំណ និងបារ៉តនៅលើទីផ្សារកម្ពុជាឡើយ។

 យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Butala Emporium, Inc of Jackson Heights , NY បានធ្វើការចែកចាយ លក់រាយផលិផលអាហារបំប៉ន Ayurvedic Dietary Supplyements ដែលមាន សារធាតុលោហៈធ្ងន់ សំណ និងបារ៉ត ប៉ះពាល់សុខភាពអ្នកប្រើប្រាស់នៅទីផ្សារសហរដ្ឋអាម៉េរិក និងបង្កា ទប់ស្កាត់ ការនាំចូល និងការចរាចរលើទីផ្សារ នៅកម្ពុជាព្រមទាំងបានប្រមូលត្រឡប់មកវិញ នូវផលិតផល អាហារបំប៉នទាំងនោះផងដែរ។

 ប្រភពដដែលបន្ថែមថា “អគ្គនាយកដ្ឋានកាំកុងត្រូល បានចាត់វិធានការបន្ទាន់គឺ ទប់ស្កាត់មិនឲ្យមានការនាំចូល ផលិតផលខាងលើ(ផលិតផលអាហារបំប៉នដែលមានចម្លងសារធាតុលោហៈធ្ងន់ សំណ និងបារ៉ត) និងអង្កេត តាមទីផ្សារ ព្រមទាំងផ្សព្វផ្សាយជូនអាជីវករ និងប្រជាពលរដ្ឋសូមកុំលក់ដូរ ឬប្រើប្រាស់ផលិតផល ប្រភេទនេះប្រសិនបើមាន”។

 គួរបញ្ជាក់ថា ក្រុមហ៊ុន Butala Emporium, Inc of Jackson Heights , NY បានស្ម័គ្រចិត្តប្រមូលមកវិញ នូវផលិផលអាហារបំប៉ន Ayurvedic Dietary Supplyements ដែលនាំចូលពីប្រទេសឥណ្ឌា បន្ទាប់ពីបាន រកឃើញថាមានវត្តមានសារធាតុពុល លោហៈធ្ងន់ធ្ងរ សំណ និងបារ៉ត ក្នុងកម្រិតមានគ្រោះថ្នាក់ប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសស្រ្តីមានផ្ទៃពោះ កុមារ និងទារក៕