មេយោធាខេត្តកំពង់ធំ នាំយកអំណោយអាវរងារ សម្តេចតេជោ ហ៊ុន សែន ចែកជូនដល់ កងកម្លាំង៥០៥នាក់

កំពង់ធំ ៖ ក្រោមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានគិតគូ និងយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់ អាវុធដែលបានកំពុង តែបំពេញភារៈកិច្ច នៅទិសសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីត្រៀបទប់ នឹងសភាពអាកាស ត្រជាក់ ដែលកំពុងតែខិតរំកិលចូល មកក្នុងពេលឆាប់នេះ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងខេត្តកំពង់ធំ បានពាំនាំអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច មកចែកជូនកង កម្លាំងចំណុះឲ្យតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ ចំនួន៥០៥នាក់ ក្នុងម្នាក់ៗ ទទួលបានអាវរងារមួយ និងថវិកា១ម៉ឺនរៀល ជូនដល់ថ្នាក់ដឹកនាំ ដែលជាអំណោយ របស់ លោកវរៈសេនីយ៍ឯក យី សំអូន មេបញ្ជាការងកងរាជអាវុធហត្ថ ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៥ ។

លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានថ្លែងអំណរគុណចំពោះសម្តេច ដែលបានគិតគូ ពីសុខទុក្ខរបស់កងកម្លាំង ដែលមានភារៈកិច្ចឈរ យ៉ាងរ៉ឹងមាំការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ មិនឲ្យក្រុម គ្រួសារនិយម ឆ្លៀតឱកាស ផ្តួលរលំដោយសកម្មភាព ខុសច្បាប់ប្រឆាំងបានឡើយ និងគោរពយ៉ាងម៉ឺងម៉ាត់ បីថ្នាក់លើ ។

ក្នុងឱកាសនៃ ពិធីចែកអំណោយ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានអប់រំ និងក្រើនរំលឹកដល់ កងកម្លាំងទាំងអស់ឲ្យត្រូវ គោរពច្បាប់ និងវិន័យសេក្តីថ្លៃថ្នូររបស់អង្គភាព ដើម្បីឲ្យស័ក្កសម ជាកងយោធពលខេមរៈភូមិន្ទ ស្រឡាញ់គ្នា សាមគ្គីគ្នាចៀសវាងបែក បាក់សាមគ្គីផ្ទៃក្នុង និងត្រូវយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរដែនដី ផ្សាភ្ជាប់ជាមួយនិង ប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋ ជួបការលំបាកនៅក្នុង ភូមិសាស្រ្តរបស់ខ្លួន និងចុះសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជន ក្នុងនោះលោកបានឆ្លៀតឱកាស ស្នើរឲ្យយោធិនគ្រប់រូប ត្រូវពង្រឹងនូវ ស្មារតីស្នេហាជាតិ មាតុភូមិ គោរពបទបញ្ជា មេបញ្ជាការមិនត្រូវ ស្តាប់ការឃោសនាអាក្រក់នានា របស់មជ្ឈដ្ឋាន មួយចំនួន ដែលមានចេតនាញ៉ុះញ៉ុង ធ្វើឲ្យបែកបាក់ផ្ទៃ ក្នុងជាតិ ដែលធ្វើឲ្យកាន់តែអន់ថយនាំឲ្យកើតមាននូវបញ្ហារនានា និងអន្តរាយ ដល់ប្រទេសជាតិ ដូច្នេះត្រូវមាន ភាពក្លាហានវាយបក តបតាមការ ជាក់ស្តែង នូវសភាពការមិនពិត៕