វិធី​ការពារខ្លួន​ឲ្យចៀសផុត​ពីជំងឺប្រមេះ

អ្វីទៅ​ជាជំងឺប្រមេះ ហើយ​តើវាឆ្លង​តាមណាខ្លះ? ជំងឺប្រមេះ​ជាជំ​ងឺឆ្លងតាមកា​ររួមភេទ ដែល​បណ្តាលមកពី​បាក់តេរី។ អ្នក​ដែល​ងាយនឹង​រងគ្រោះ​ដោយសារ​ជំងឺនេះ​បំផុត​ស្ថិត​នៅក្នុង​ចន្លោះ​អាយុពី ១៥-២៩ឆ្នាំ។ 
ការឆ្លងមួយ​បែបទៀត​គឺ នៅពេល​ម្តាយកើតជំងឺ​នេះឆ្លង​ទៅកូននៅ​ពេលសម្រាល។ ជំងឺនេះអាច​រាតត្បាត​ដល់ភ្នែក, បំពង់​ក ឬមាត់។
 
វិធី​ការពារខ្លួន​ឲ្យចៀសផុត​ពីជំងឺប្រមេះ
រោគសញ្ញា និង​អាការៈនៃ​ជំងឺប្រមេះ
ជំងឺប្រមេះ​របស់បុរស និងស្ត្រីមាន​លក្ខណៈខុសគ្នា។
ស្ត្រី
ស្ត្រីដែល​កើតជំងឺនេះ​មានអាការៈផ្សេងៗគ្នា អាស្រ័យលើ​ផ្នែកនៃ​រាងកាយដែល​បានឆ្លងមេរោគ​នេះ។
ជំងឺប្រមេះកើត​នៅខាង​ក្រោមប្រដាប់ភេទ
ជាទូទៅ ជំងឺប្រមេះ​នេះកើតនៅ​លើ កស្បូន បើទោះបីជា​វាអាចកើតឡើង​នៅលើផ្នែក​ផ្សេងៗទៀត​នៃបំពង់​នោមក៏ដោយ។
អាការៈ
ឧស្សាហ៏​នោមញឹក និងនោម​ទាស់ (ក្រហាយ និង​ពិបាកនោម)។ 
បញ្ចេញ​ទឹកពណ៌លឿងៗ​ខុសពី​ធម្មតា។ ក្នុង​ករណីខ្លះ ទឹកនោម​លែងមាន​ពណ៌។ ដូច្នេះ ប្រសិនបើ​អ្នក​មានស្លេស្មច្រើន ត្រូវប្រញាប់​ទៅជួបនឹង​អ្នកជំនាញ​ផ្នែក​រោគស្ត្រី។
ជំងឺប្រមេះ​កើតនៅ​លើប្រដាប់ភេទ
ជំងឺនេះអាច​រាតត្បាតដល់​ផ្នែកខាង​លើ​នៃបំពង់នោម, ប៉ះពាល់​ដល់ស្បូន, និង​បំពង់ផាឡូម។ ក្នុងករណី​នេះ អាការៈកាន់​តែធ្ងន់ធ្ងរឡើង៖
- វត្តមាននៃការ​មករដូវ, កម្រនឹងមករដូវ
- តឹងណែន និង​ឈឺចាប់នៅ​ក្នុងពោះភ្លាមៗ
- ក្តៅខ្លួន
- រសាប់​រសល់
- ចង់ក្អួត និងក្អួតចង្អោរ
- ស្រេកឃ្លាន
"ការរលាក​លើប្រដាប់ភេទ​ផ្នែកខាងលើ​ជាបញ្ហាមួយ​ធ្ងន់ធ្ងរ ហើយប្រសិនបើ​ព្យាបាល​ឲ្យបាន​ទាន់ពេល​ទេ អាច​បណ្តាលឲ្យស្ត្រី​គ្មានកូន​ជារៀង​រហូត”។
បុរស
- ការរលាក​ដោយហើម និង​ឡើងក្រហម
- នោមទាស់(ស្កៀប និងពិបាកនោម)
- ចេញខ្ទុះ
- ឈឺពងស្វាស
ប្រសិនបើមិនព្យាបាលឲ្យបានទាន់​ពេលទេ ជំងឺនេះ​អាចរាតត្បាត​ដល់ផ្នែកខាង​លើនៃបំពង់​នោម និង​បណ្តាលឲ្យ​មានឈាម​តាមទឹក​នោម, រលាកក្រពេញ​ប្រូស្តាត។
វិធីការពារ
ដំបូងអ្នក​គួរតែ​ប្រឹក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត ដើម្បីព្យាបាល​ឲ្យបានត្រឹមត្រូវ​ជាមុនសិន ប៉ុន្តែអ្នក​ក៏គួរចៀសវាង​ពិសារ​អាហារចត់, ហិល និងមាន​ជាតិអាស៊ីត។ ហាម​ទទួលទាន​ជាតិ​ស្រវឹង និង​បារីជា​ដាច់ខាត។
ទទួលទាន​ផ្លែឈើ បន្លែ និងសាច់​មាន់ឲ្យ​បានច្រើន។
អ្នកក៏គួរតែផឹកទឹក​តែឲ្យបាន​គ្រប់គ្រាន់ និងទទួលទាន​អាហារ​សាឡាដ​មានការ៉ុត និង​ឆៃថាវ ជាពិសេស​ចំពោះ​អាហារថ្ងៃ​ត្រង់ និង​អាហារពេល​ល្ងាច៕
ដោយ៖ ដារ៉ា
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធី​ការពារខ្លួន​ឲ្យចៀសផុត​ពីជំងឺប្រមេះ