រក​ឃើញ​ស្រះ​ធំ​ៗ​ចិញ្ចឹម​ត្រី​ឆ្តោ​៣​កន្លែង​នៅ​ស្រុក​ឯក​ភ្នំ ដោយ​មួយ​ស្រះ​មាន​ត្រី​៣​ម៉ឺន​ក្បាល

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ចំនួន​៣​កន្លែង​ធំ​ៗ ស្ថិត​ភូមិ​ព្រែក​កញ្ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​​​ឯក​ភ្នំ ត្រូវ​គេ​ប្រទះ​ឃើញ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២១ តុលា នេះ ។

ប្រភព​បានឱ្យ​ដឹង​ថា ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ទាំង​៣ ត្រូវ​បាន​ស្គាល់​ម្ចាស់​ឈ្មោះ​ហួត​, ឈ្មោះ​អែម ផល ភេទ​ស្រី អាយុ​៥០​ឆ្នាំ និង​ឈ្មោះ​អែម មិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ដោយ​ក្នុង​មួយ​ស្រះ​មាន​ចិញ្ចឹម​ត្រី​ឆ្ដោ​ចំនួន​៣​ម៉ឺន​ក្បាល ។

ប្រភព​បន្ត​ថា ស្រះ​ទាំងនោះ គេ​មិនឃើញ​មាន​មន្ត្រី​ជលផល​ណា​ម្នាក់​ចុះ​មក​បង្ក្រាប​នោះ​ទេ បើ​ទោះបីជា​កន្លង​មក ក្រសួង​បាន​ចេញ​សេចក្ដីណែនាំ​ឱ្យ​ចុះ​បង្ក្រាប និង​ធ្លាប់​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ​យ៉ាងណា​ក្ដី ។

  • រក​ឃើញ​ស្រះ​ធំ​ៗ​ចិញ្ចឹម​ត្រី​ឆ្តោ​៣​កន្លែង​នៅ​ស្រុក​ឯក​ភ្នំ ដោយ​មួយ​ស្រះ​មាន​ត្រី​៣​ម៉ឺន​ក្បាល已关闭评论
  • 342 views
  • Hide Sidebar
    A+
Publish on:2015/10/21  Category:​អន្តរជាតិ