ឈិ​ត សុវណ្ណ​បញ្ញា ចាប់យក​អាជីព​សម្តែង​ភ្លាម​គ្រង​បាន​តំណែង​តួឯក​ភ្លែត​

Sanofi

​ថ្វីត្បិតតែ​មិនសូវមាន​បទ​ចម្រៀង​លេចធ្លោ​ក៏ពិតមែន តែ ឈិ​ត សុវណ្ណ​បញ្ញា បានបង្ហាញ សមត្ថ​ភាពជា​តារា​សម្តែង​លើកដំបូង​ក្នុង​តំណែង​ជា​តួឯក​ស្រី នៅក្នុង​រឿង ​«​ទេសចរ​ណ៏​ឋាននរក​»​ ដែល ត្រៀម​និង​ចាក់​បញ្ចាំង​នៅ ក្នុងពេល​ឆាប់ៗ​នេះ​។​

​ឈិ​ត សុវណ្ណ​បញ្ញា ត្រូវបាន​គេ​ចាត់ទុកជា​តារាចម្រៀង​មួយ​ដួង​ដែល​ទទួលបាន​ការគាំទ្រ​គួរ សមពី​សំណាក់​មិត្តៗ​យុវវ័យ​។​តែ​ចុង​ក្រោយនេះ នាង​មិនសូវមាន​បទ​ចម្រៀង​លេចធ្លោ​ដូច​មិត្តភក្តិ​រួម ផលិតកម្ម ជាមួយ​នាង​នោះឡើយ​។​ក្រៅពី​ជា​តារាចម្រៀង ឈិ​ត សុវណ្ណ​បញ្ញា ក៏បាន​ហក់​ចូលក្នុង​ការសម្តែង​រឿង ដែល​ត្រៀម​និង​ចាក់​បញ្ចាំង​នៅក្នុងពេល​ឆាប់ៗ​នេះ​។​អ្វីដែល​កត់សំគាល់​នោះ ថ្វីត្បិតតែ​ជា​លើកទីមួយ ក្នុងការ​សម្តែង​រឿង​ក៏ពិតមែន តែ ឈិ​ត សុវណ្ណ​បញ្ញា បែរជា​មាន​ឪ​កាស​គ្រង​តំណែង ជា​តួឯក​ស្រី ដោយ​សម្តែង​ជាមួយ​លោក អេ​ឡិច ហ្សូ​រ៉ា ជា តួ​ប្រុស​។​ក្នុងនោះ​ឈិ​ត សុវណ្ណ​បញ្ញា រំពឹងថា​រឿង​«​ទេសចរ​ណ៏​ឋាននរក​»​និង ទទួលបាន ការ គាំទ្រ​ពី​សំណាក់​មហាជន ។​រឿងនេះ មាន​លក្ខណៈ​ប្លែក​និង​មាន​គ្រប់​រស់ជាតិ​ភ័យ រន្ធត់​កំប្លែង និង​មនោសញ្ចេតនា​លាយឡំ​គ្នា​។​មាន​អ្នកគាំទ្រ​របស់​នាង​មិនតិច​ទេ ែ​ដល​ចង់​មើល​ការសម្តែង របស់ Idol ពួកគេ​នៅក្នុង​រឿង​«​ទេសចរ​ណ៏​ឋាននរក​»​របស់​ផលិតកម្ម VCine Picture Production​។​

​ចូល​ប្រ​ឡួ​ក​ក្នុង​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ឈិ​ត សុវណ្ណ​បញ្ញា ត្រូវបាន​គេ​ចាត់ទុកជា​តារា ដែល​មិន សូវ​មានរឿង​អាស្រូវ​និង​ចូលចិត្ត​ភាពស្ងប់ស្ងាត់​។​ជាកស្តែង​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​តារា ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រូបនេះ ក៏បាន​ធ្វើ​ខួបកំណើត​រួមគ្នា​ជាមួយ​ប្អូនស្រី​ភ្លោះ​របស់​នាង​គម្រប់​អាយុ​២៩​ឆ្នាំ ដោយ​ស្ងាត់ៗ​និង មានការ​អញ្ជើញ​អ្នកសិល្បៈ​ស្និទ្ធស្នាល​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។ ឈិ​ត សុវណ្ណ​បញ្ញា កាន់​តែមាន​សម្រស់​ស្រស់ស្អាត ជា​ពិ​េ​សស​ក្រោយពី​នាង​កែ បន្ថែម ខ្ទង់ ច្រមុះ អោយ​ខ្ពស់​ស្រួច​ជាង​មុន កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​តារា​ស្រី​រូបនេះ កាន់តែ​គួរអោយ​ខ្នក់ខ្នាញ់​នៅពេល​នាង​តុបតែង​ខ្លួន​សិ​ុ​ច​ស៊ី​។ ក្រៅពី​ជា​អ្ន​ចម្រៀង ឈិ​ត សុវណ្ណ​បញ្ញា ក៏​ជា​ម្ចាស់​ហាង​អ៊ុតសក់ Twine Salon​ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា បទ​ចម្រៀង​របស់​នាង ដែល​ទទួលបាន​ការចាប់​អារ​ម្ម​ណ៏​ជា​លើកដំបូង​នោះ មានដូចជា​បទ​«Mouse Love Rice» «​សង្កៀរ​បេះដូង​» «​លាក់ចិត្ត​ខ្សឹកខ្សួល​» «​ស្រក ឈាម លើ​សៀវភៅ ស្នេ​ហ៏​» និង​បទ​«​ស្រក់​ទឹកភ្នែក​គ្មាន​បញ្ហា​» ជាដើម​។ ចេ​នី​

 

 


Related