នគរបាល​ខណ្ឌឫស្សីកែវ​បង្ហាញ​ជនសង្ស័យ​ប្រុស ស្រី​៤​នាក់​លួច​ និង​ឆក់​នៅ​លើ​ទំនប់​ទួល​គោក

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ ស្រី ប្រុស​៤​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច ឆក់​យក​កាបូប​ និង​ខ្សែ​.កពី​អ្នកដំណើរ​នៅ​លើ​ទំនប់​ទួល​គោក​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ប៉ុស្តិ៍​ទួល​សង្កែ និង​ខណ្ឌឫស្សីកែវ ស្រាវ​ជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ កាលពី​វេលា​ម៉ោង​២​​​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ តុលា ២០១៥​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្រវាយប្រតប់​ឆក់​ និង​លួចខ្សែ.​ក កាបូប ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ​មួយ​គ្រឿងបាន​តែ​១​យប់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​តុលា ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ខណ្ឌឫស្សីកែវ ​​បង្ហាញ​មុខជា​សា​ធារ​ណៈ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​១-​ឈ្មោះ​ឈុ​ន ភារ​: ហៅ​សក់​វែង​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ២-ឈ្មោះ​មាន ភារ​ម្យ ហៅ​ភារ​ម្យ​ ភេទ​ប្រុស អាយុ​២២​ឆ្នាំ , ៣-ឈ្មោះ សុខ យ៉ា​ហៅ​សុង ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​និង​៤-ឈ្មោះ​ញ៉ា​ញ់ ដា​នី ហៅ​តឿ​ ភេទ​ស្រី ​អាយុ​១៨​ឆ្នាំ ។​

អ្នក​ទាំង​៤​នាក់​ខាងលើ​មាន​លំនៅ​ផ្ទះ​ជួល នៅ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ យ៉ុ​ង ណុ​ច ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ជា​អ្នកលក់​ហ្គា​ស មាន​លំនៅ​ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។

តាម​លោក​វ​រះ​សេនីយ៍​ទោ​ទៀង ច័ន្ទ​សារ​ អធិការ​ខណ្ឌឫស្សីកែវ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ដែល​ធ្វើសកម្មភាព​លួច​យ៉ាង​សកម្មភាព​នៅ​សេសសល់​ បន្ទាប់​ពី​សមត្ថកិច្ច​របស់​លោកបង្ក្រាប​បានជា​បន្តបន្ទាប់​ចំនួន​៤​ក្រុម​មក​ហើយ​។​

ក្រុម​ជនសង្ស័យបាន​ប្រើ​រូបភាព​​ឱ្យស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន​ដែល​ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​លើ​ទំ​នប់ ធ្វើ​ជា​ទៅ​អោប​ថើប​ជន​រង​គ្រោះ​ ហើយ​បន្លំ​លួច​ និង​ឆក់​យកខ្សែ.​ក ​កាបូបពី​ជន​រង​គ្រោះ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​ទៅ​រក​ពួក​នាង​ៗ​នោះ​៕